រូបភាព​នារី​ម្នាក់​អៀវ​មិត្ត​ប្រុស​ដើរ​ឆ្លង​កាត់​ទឹក​​កំពុង​ទទួល​បាន​ការរិះ​គន់​ខ្លាំង​ពេញ​អ៊ីនធឺណេត​

រូបភាពដែលបង្ហាញនារីជនជាតិចិនម្នាក់បានអៀវមិត្តប្រុសរបស់ខ្លួនដើរឆ្លងកាត់ផ្លូវថ្នល់មួយកន្លែងដែលលិចទឹកកំពុងត្រូវបានចែករំលែកតគ្នាតាមរយៈបណ្ដាញសង្គម ។ តែយ៉ាងណាមនុស្សជាច្រើនបានចោទជាសំណួរថាហេតុអ្វីបាននារីនោះម្នាក់សម្រេចអៀវមិត្តប្រុសខ្លួនតើមិត្តប្រុសគេមានបញ្ហាជើងឬយ៉ាងណា ?

បើយោងតាម CCTVNews នារីម្នាក់នោះបាននិយាយថា « ខ្ញុំបានពាក់ស្បែកជើងធម្មតាដូចនេះវាគ្មានបញ្ហាទេពេលដើរឆ្លងកាត់ទឹក ប៉ុន្តែមិត្តប្រុសខ្ញុំគាត់ពាក់ស្បែកជើងស្បែកដូចនេះវាអាចនឹងខូចពេលដើរឆ្លងកាត់ទឹក ។ ដូចនេះដើម្បីងាយស្រួលខ្ញុំក៏សម្រេចចិត្តអៀវគាត់ដើរឆ្លងទឹក » ។

ក្រោយពីបានដឹងមូលហេតុនៅនេះអ្នកលេងបណ្ដាញសង្គមធ្វើការបានរិះគន់ធ្ងន់ៗទៅលើបុរសដែលអោយនារីជាសង្សាអៀវ ពួកគេបានលើកឡើងថាបុរសនោះគួរតែដោះស្បែកជើងចេញវាការជាស្រេចចាំបាច់ធ្វើអីវេទនាយ៉ាងនេះ ក្នុងនាមជាមនុស្សប្រុសគួរតែជាអ្នកអៀវមិត្តស្រីខ្លួនឆ្លងកាត់ទឹកទើបជារឿងដ៏ត្រឹមត្រូវ ។

ប្រភព ៖ CCTVNews
ប្រែសម្រួល ៖ វិចទ័រ

  • រូបភាព​នារី​ម្នាក់​អៀវ​មិត្ត​ប្រុស​ដើរ​ឆ្លង​កាត់​ទឹក​​កំពុង​ទទួល​បាន​ការរិះ​គន់​ខ្លាំង​ពេញ​អ៊ីនធឺណេត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: