គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ពី​មូលហេតុ​មិន​ចូល​ប្រជុំ​សភា

គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ពី​មូលហេតុ​មិន​ចូល​ប្រជុំ​សភា



ភ្នំពេញ​: ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុ​ន ឆ័​យ បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃនេះ​ថា មូលហេតុ​មិន​ចូល​សភា ដោយសារ​មានការ​គំរាមកំហែង ដល់​សន្តិសុខ​ផ្ទាល់ខ្លួន របស់​ក្រុម​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​ភ្ជាប់​គំរោង ធ្វើ​បាតុកម្ម ប្រឆាំង​លោក ហ៊ុន ម៉ា​ណែ​ត នៅ​អូស្ត្រាលី​។ ហើយ​គំរោង​ធ្វើ​បាតុកម្ម​នោះ មិន​មានការ​ជាប់​ពាក់ព័ន្ធ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងប្រាប់​អ្នកកាសែត នៅ​មុន​ចេញដំណើរ នៅ​ព្រ​លាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ទាក់ទង​នឹង​ការ​ត្រៀម ធ្វើ​បាតុកម្ម​នៅ​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ប្រឆាំង​លោក​នោះ​ថា គេ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ក្នុង​ការ​បញ្ចេញមតិ ប៉ុន្តែ​សូម​ឲ្យ​ការ ធ្វើ​បាតុកម្ម​នេះ ត្រូវ​គោរព​សិទ្ធិ របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នក​ទៅ​ពី​ក្នុង​ប្រទេស និង​អ្នក​នៅ​អូស្ត្រាលី ដែល​ចូលរួម​នៅ​ក្នុង ការ​ជួបជុំ​គ្នា​នេះ ផង​ដែរ​។ ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​អ្វី លើស​ពី​ច្បាប់ បាន​អនុញ្ញាត បើ​ធ្វើ​លើស​ពី​ច្បាប់ និង​ទទួលខុសត្រូវ ចំពោះ​ច្បាប់​អូស្ត្រាលី​។

ដូច​អ្វី​ដែល​បាន​គ្រោងទុក រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា នេះ ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី សំណាក់​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា ៦៧ រូប ។ ចំណែក​ក្រុម​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ មុន​ឃើញ​មាន​វត្តមាន ចូលរួម​ប្រជុំ​នោះ​ទេ (​គិត​ត្រឹម​ម៉ោង ៨ ព្រឹក​)​។

របៀបវារៈ​ចំនួន​៣ ដែល​ដាក់​ចូល ក្នុង​កិច្ចប្រជុំ​សភា ពិនិត្យ ពិភាក្សា និង​អនុម័ត រួម​មាន​៖ ១.​ការ​ពិនិត្យ​លើ​សេចក្តី​ព្រាង​របាយការណ៍ ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៦ និង​លើក​ទី​៧ នីតិកាល​ទី​៥​។

២. ពិនិត្យ​លើ​សមាសភាព​លេខាធិការ ៣ រូប សម្រាប់​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិ​កា​លើក​ទី​៥​។ 

៣.​ការ​ពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាង របៀបវារៈ​ទី​១ ទី​២ ទី​៣ ទី​៤ ទី​៥ ទី​៦ និង​ទី​៧​។

នៅ​មុន​ពេល​ប្រជុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា អាន​ព្រះរាជ​សារ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​តំណាងរាស្ត្រ​៕