ឆយី គាំទ្រ​ជំហ របស់ ប៉ែន ចំរ៉ុង ​ចង់​​​ទៅ​​​មើល​​មុខ​​កូន , ខណៈ ភិន សុដា​លីស ប្រកាស​ជា​ចំហ​ថា គ្មាន​ថ្ងៃ​ឲ្យ​ជួប​មុខ

(ភ្នំពេញ)៖ ស្របពេលដែលកូនស្រី ដ៏ស្រស់ស្អាត របស់តារាសម្តែង អ្នកនាង ភិន សុដាលីស ជា​ដំណក់ឈាមរួមគ្នា ជាមួយលោកប្តីហេងស៊យ ប៉ែន ចំរ៉ុង ទើបតែសម្រាលបាន រយៈពេល​មួ​យ​ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែកើតមានពាក្យសម្តី ចម្រូងចម្រាស់គ្នា រវាងអ្នកគាំទ្រភាគី អ្នកនាង ភិន សុ​ដាលីស និងអ្នកគាំទ្រ​លោក ប៉ែន ចំរ៉ុង ខណៈមុននេះបន្តិច មានផ្ទុះសង្គ្រាមពា​ក្យសម្តី រវា​ងពិធី​ការិនី កញ្ញា ឌួង ហ្សូរីដា ជាមួយទស្សនិកជន និយមលេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពី​ឃើ​ញ​សារមួយឃ្លា របស់កញ្ញា ឌួង ហ្សូរីដា ហាក់មានបំណងផ្លែផ្កាឲ្យ ភិន សុដាលីស​។

ទន្ទឹមគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែលេចវត្តមាន របស់អតីតតារាសម្តែង អ្នកនាង ឆយី ចេញមុខគាំទ្រជំហ របស់ពិធីករ និងតារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង ដែលបង្ហាញ​បំ​ណង ចង់ទៅឃើញមុខកូនស្រី ដោយផ្ទាល់នៅមន្ទីពេទ្យ ដោយនាងសរសេរ​ថា «ហ៊ីម..​.! អាញ់កំដរពួកម៉ាក ចង់អ្នកណាយាយអីកុំខ្វល់ គេមិនមែនជាយើង គេអត់ដឹងថា ក្នុងហ្នឹងមានរឿងអីខ្លះ​ទេ ហើយក៏គ្មានអ្នកណាចង់បានជីវិត ដូចអាចម៌អណ្តែត លើទឹកចឹងទេ!»។

អ្នកនាង ឆយី បានបន្ថែមថា «អ្នកថា ចាំតែថា ឲ្យយើងនឹងជីវិតគេ ក៏មិនប្រសើរជាងយើងម៉ាន(ប៉ុន្មាន)ដែរ ថ្ងៃណាមួយគេនឹងយល់ បើជីវិតគេប៉ះដូចយើង។ អ្វីដែលសំខាន់ កូនបានស្គាល់ដៃ ដ៏កក់ក្តៅពីប៉ាប៉ាគេ។ យាយ(និយាយ)ដោយស្មោះ ពិតជាចង់ឲ្យគ្រូសារដ៏តូចមួយនេះ ទទួលភាពរីករាយ និងមា​នក្តីសុខណាស់ បើសិនជាអាចអាម៉ាកអើយ តែទោះយ៉ាងណា ឯងនៅតែគាំទ្រនឹងឲ្យកំលាំងចិត្តប៉ិឯង ស៊ូស៊ូវើយ...!»។

ទោះបីជាយ៉ាងណា បើតាមការបញ្ជាក់ នាង ភិន សុដាលីស បានប្រកាសគោលជំហ យ៉ាមុតមាំថា នាងគ្មានថ្ងៃឲ្យ ប៉ែន ចំរ៉ុង ឃើញមុខ ឬបានជួបកូនរបស់នាងឡើយ ព្រោះតែទង្វើឲ្យប្ដីហេងស៊យ ឥតខាន់ស្លារូបនេះ បានធ្វើឲ្យរូបនាងជាស្រី ឆ្អែតចិត្តមួយជីវិត ពោលឲ្យតែឮឈ្មោះ ប៉ែន ចំរ៉ុង គឺឆ្អែត ឆ្អែត ដោយមិនបាច់ញ៉ាំបាយ។

យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង​គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបាន​​ដឹង​ពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែប​យ៉ាងរបស់ ប៉ែន ចំរ៉ុង មកលើរូបនាង។

ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិន​បង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះ​តែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ ដែលបានបែកគ្នាជាមួយ ចំរ៉ុង ពោលគឺហាក់បីដូចជា ដកបន្លាចេញពីទ្រូង ដូច្នោះដែរ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ភិន សុដាលីស បានត្រៀមដាក់ឈ្មោះ ឲ្យកូនរួចជាស្រេច គឺមានឈ្មោះថា «katherina» ។ អ្វីដែលគួរឲ្យសង្វេគនោះ គឺអំឡុងនាងមានផ្ទៃពោះ គួរណាស់តែមានស្វាមីនៅក្បែរ ជួយថ្នាក់ថ្នម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្ត ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស បែរជាគ្មានស្វាមីនៅក្បែរ ដែលធ្វើឲ្យនាងសំងំពពោះតែម្នាក់ឯង ហើយពេលកូនកើតមក ក៏មិនបានទទួលការថ្នាក់ថ្នម ពីឪពុកនោះដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ភិន សុដាលីស បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពរបស់នាងពពោះកូនក្នុងផ្ទៃបញ្ជាក់ដោយខ្លីថា «Oh ohh Baby 26 weeks Baby katherina » ដែលមានន័យជាភាសាខ្មែរថា «កូនមានផ្ទៃមានអាយុ ២៦ សប្តាហ៍ហើយ កូននឹងត្រូវដាក់ឈ្មោះថា katherina !»។

ក្រោយពីមានការបង្ហោះបែបនេះ ពីសំណាក់តារាស្រី ភិន សុដាលីស គេសង្កេតឃើញថា មាន ទស្សនិកជនជាច្រើន បានសម្ដែងការណិតអាសូរដល់នាង ខណៈកូនមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែត្រូវកំពា្រឪពុកតាំងពីចាប់កំណើតយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើងថា ត្រូវតាំងចិត្តឲ្យរឹងមាំឡើងស៊ូៗដល់ថ្ងៃមួយ ដែលយើងធ្វើបាន យើងនឹងហួសចិត្តស្មានមិនដល់ថា យើងអាចធ្វើវាបានដោយជោគជ័យ ស៊ូៗអ្នកម្ដាយគ្រប់រូប ដើម្បីកូនយើង អត់ប្រុសមិនប្រាកដថា យើងស្លាប់ ឬធ្វើមិនកើតនោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរឿងរ៉ាវដ៏រសើប អំពីដំណឹងលែងលះគ្នា រវាងតារាសម្តែងស្រីនាង ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ហើយត្រូវបានទស្សនិកជន ដាក់ងារថា «ជាប្តីហេងស៊យ» លោក ប៉ែន ចំរ៉ុង រហូតឡើងដោះស្រាយគ្នា នៅតុលាការមកនោះ មកទល់ពេលនេះ ពុំទាន់មានប្រភពណាមួយ ដឹងច្បាស់ពីមូលហេតុ ពិតនៃដំណើររឿង ដែលនាំឲ្យមានការបែកបាក់ របស់ប្តី-ប្រពន្ធពួកគេ ទាំងពីរនាក់នេះឡើយទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload