វិធីធ្វើ៖​ បបរសាមចូកជប៉ុន

6 Videos


សម្រាប់មនុស្ស ៦-៨ នាក់
– អង្ករជប៉ុន ២ ពែង
– ទឹក ១២-១៤ ពែង
– អំបិល ១ ស្លាបព្រា

វិធីធ្វើ
– ដាក់អង្ករក្នុងឆ្នាំង លាងអង្ករឱ្យជ្រះរហូតទាល់ តែទឹកថ្លា រួចហើយដាក់ទឹកម្តងមួយពែងរហូតទាល់ តែអស់ ។ បន្ទាប់មកលើកទៅដាំលើចង្ក្រានបើកភ្លើងខ្លាំងរហូតពុះមួយសន្ទុះ រួចបន្ថយភ្លើងឱ្យខ្សោយមកវិញ ។ ដាំបន្តរហូតគ្រប់ ៤០ នាទី ទាល់តែអង្ករឆ្អិន ទន់ និង ខាប់ រួចដាក់អំបិល កូរឱ្យសព្វ បិទភ្លើង ។
– បរិភោគជាមួយគ្រឿងផ្សេងៗបន្ថែមដូចជាត្រី ងៀត ឆាបន្លែស្រស់ ស្ពៃជ្រក់ មើមខ្ទឹម ផ្សិតស្រុស ល្ងខ្មៅលីងឆ្អិន ឬ រោយគ្រឿងផ្សេងៗលើបបរសាមចូកតាមការចូលចិត្ត ៕ ដេប៉ូ