មែន​ក៏​អី​ Chelsea ចាប់​អារម្មណ៍​ទិញ​ខ្សែ​ការពារ​សញ្ជាតិ​ចិន

​ក្រោយ​ពី​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ការពារ​របស់​ Everton គឺ​កីឡាករ​ John Stone ហាក់​មិន​ទទួល​បាន​ជោគជ័យ​ពេល​នេះ​ Chelsea បាន​បង្វែរ​គោល​ដៅ​របស់​ខ្លួន​ទៅ​លើ​ខ្សែ​ការពារ​ស្ដាំ​សញ្ជាតិ​ចិន​គឺ​កីឡាករ​ Zhang Linpeng វិញ​ម្ដង​។

ដោយ​កាល​ម្សិល​មិញ​ក្លឹប​ Chelsea បាន​ដាក់​ការ​ច​ចារ​ជាមួយ​ក្លឹប​ Guangzhou Evergrande ដើម្បី​ទិញ​កីឡាករ​ Zhang Linpeng ខណៈ​ការ​ចរចា​អាច​និង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ពេល​ឆាប់ៗ​នេះ ។

ដោយ​ឡែក​នៅ​លើ​សារព័ត៌មាន​ Chinese Dailyកីឡាករ​ Zhang Linpeng បាន​និយាយ​ថា​ « ខ្ញុំ​សប្បាយ​ចិត្ត​និង​រំភើប​ជា​ខ្លាំង​ដែល​ត្រូវ​បាន​ក្លឹប​ Chelsea ចង់​បាន​ខ្ញុំ​ ។ ខ្ញុំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ហើយ​រង់​ចាំ​ឱកាស​នេះ​៥-៦​ឆ្នាំ​មក​ហើយ​ដើម្បី​មាន​អាច​ទៅ​លេង​នៅ​តំបន់​អ៊ឺរ៉ុប​ ហើយ​ពេល​នេះ​មាន​ក្លឹប​ដ៏​ធំ​នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League ចង់​បាន​រូប​ខ្ញុំ​ ហើយ​ខ្ញុំ​រំពឹង​ថា​ការ​ច​ចារ​រវាង​ក្លឹប​ទាំង​ពីរ​នឹង​ទទួល​បាន​ជោគ​ជ័យ​ » ។

តោះ​សូម​មើល​សមត្ថភាព​គេ​ល្អ​ប៉ុនណា​ទើប​ធ្វើ​ឲ្យ​  Chelsea ចង់​បាន​ ៖

គួរ​បញ្ជាក់​ថា​ Zhang Linpeng ត្រូវ​បាន​គេ​ប្រដូច​ទៅ​ខ្សែ​ការពារ​របស់​ Real Madrid គឺ​កីឡាករ​  Sergio Ramos ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ហៅ​គេ​ថា​ Zhangmos ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • មែន​ក៏​អី​ Chelsea ចាប់​អារម្មណ៍​ទិញ​ខ្សែ​ការពារ​សញ្ជាតិ​ចិន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: