អស់ទាស់ហ្មង! ស្មាតហ្វូនដែលយុវវ័យ Huawei P9 Lite តម្លៃ ២២៩ ដុល្លារ សម្រាប់ឱកាសបុណ្យ Halloween

ថ្មីៗនេះ ក្រុមហ៊ុន Huawei ប្រកាសផ្តល់តម្លៃពិសេស ពុំធ្លាប់សម្រាប់ស្មាតហ្វូនដែល លក់ដាច់បំផុត Huawei P9 Lite ដែលជាស្តាយ៍ថ្មី រូបរាងដ៍ទាក់ទាញថ្មីមកត្រឹមតែ ២២៩ ប៉ុណ្ណោះ ដើម្បីអបអរសាទរបុណ្យ Halloween ដែលនឹងខិតជិតមកដល់នា បំណាច់ខែ តុលា ឆ្នាំ ២០១៦ ខាងមុខនេះ។

ការផ្តល់ជូនដ៏ពិសេសនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៧ ខែតុលានេះតទៅ ជាមួយនឹង កាដូដ៏សន្ធឹកសន្ធាប់រួមមាន នាឡិកាសុខភាព A1, Memory SD Card 16GB និង Back Cover ជាពិសេស អាចចូលរួម កម្មវិធីជួបជុំតារា រឺការប្រកួតថតរូប Mission 2 ឈ្នះរង្វាន់ដ៍ច្រើនទៀតផង។

លោក Jason នាយក Huawei Mobile Device ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីអបអរសាទរឱកាសបុណ្យ Halloween ដែលរៀបនឹងខិតជិតមកដល់ ក្រុមហ៊ុន យើងខ្ញុំសម្រេចចិត្តផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់ កំពូលស្មាតហ្វូនដ៍ទាក់ ទាញ យុវវ័យសម័យថ្មី គឺ Huawei P9 Lite មកត្រឹមតែ ២២៩ដុល្លារប៉ុណ្ណោះ។

លោក Jason បន្ថែមថា “សូមប្រញាប់រួសរាន់ឡើង ស្តុបមានកំណត់ ជាវ Huawei P9 Lite ចាប់ពីថ្ងៃនេះតទៅនឹងទទួលបាន តម្លៃពិសេស ត្រឹមតែ ២២៩ ដុលា្លរ កាដូដ៏ច្រើនសន្ធឹកសន្ធាប់ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុត”។

គួររំលឹកថា Huawei P9 Lite នៅលើទីផ្សារកម្ពុជា មានតម្លៃដើម ២៤៩ ដុល្លារ ហើយទទួលបានការគាំទ្រយ៉ាងច្រើន បំផុតពីអតិថិជនកម្ពុជា ដោយសារភាពស្រស់ ស្អាតទំនើបសមត្ថភាពខ្លាំងលើសពីតម្លៃ ហើយជាជម្រើសដ៏ ល្អបំផុតសម្រាប់យុវវ័យ សម័យថ្មី ហើយឥឡូវនេះ មានតម្លៃត្រឹមតែ ២២៩ ដុល្លារប៉ុណ្ណោះ។

លក្ខណៈពិសេសរបស់ Huawei P9 Lite ៖
• តួស្រោបដោយលោហធាតុរឹងមាំ ឯផ្ទៃខាងក្រោយផលិតអំពីប្លាស្ទិចដែលមាន ភាពស្វិតធន់ រឹងមាំបំផុត ទម្ងន់ស្រាល
• បច្ចេកវិទ្យា 4GLTE ប្រើប្រាស់ស៊ីមកាតបានដល់ទៅ 2 និងអាចបន្ថែម Memory ខាងក្រៅរហូតដល់ 128GB
• បំពាក់បន្ទះឈីបប្រភេទ Kirin 650, CPU Quad-core 2.0 GHz + Quad-core 1.7GHz, 64Bit, Ram 3GB និងម៉េម៉ូរីក្នុងម៉ាស៊ីន 16GB ដែលអាចប្រើប្រាស់ កម្មវិធីនិងហ្គេមធំៗ
• បំពាក់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃ ដើម្បីដោះសោរបានលឿនបំផុត ទោះ ក្នុងលក្ខខណ្ឌដៃសើម ឬប្រលាក់
• កាមេរ៉ាក្រោយទំហំ 13MP ជាមួយឡេនកាមេរ៉ាធំជ្រៅបច្ចេកវិទ្យា F2.0 និង កាមេរ៉ាមុខទំហំ 8MP ដែលអាចផ្តិតយករូបភាព និងវីដេអូច្បាស់កម្រិតខ្ពស់ ទោះនៅកន្លែងដែលមានពន្លឺខ្សោយ ឬក្នុងទីងងឹតខ្លាំងក៏ដោយ។ កាមេរ៉ាក្រោយ ក៏បំពាក់នូវមុខងារ Pro Mode (មុខងារអាជីព) មួយចំនួនដូចជា ISO, S, EV, AF, AWB៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ទាស់ហ្មង! ស្មាតហ្វូនដែលយុវវ័យ Huawei P9 Lite តម្លៃ ២២៩ ដុល្លារ សម្រាប់ឱកាសបុណ្យ Halloween

អស់ទាស់ហ្មង! ស្មាតហ្វូនដែលយុវវ័យ Huawei P9 Lite តម្លៃ ២២៩ ដុល្លារ សម្រាប់ឱកាសបុណ្យ Halloween

អស់ទាស់ហ្មង! ស្មាតហ្វូនដែលយុវវ័យ Huawei P9 Lite តម្លៃ ២២៩ ដុល្លារ សម្រាប់ឱកាសបុណ្យ Halloween

អស់ទាស់ហ្មង! ស្មាតហ្វូនដែលយុវវ័យ Huawei P9 Lite តម្លៃ ២២៩ ដុល្លារ សម្រាប់ឱកាសបុណ្យ Halloween