សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

​ដោយ​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ និង​ទីតាំង​វត្ត​អារាម​ច្បាស់លាស់​ គឺ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​កាលពី​ចុងខែ​កញ្ញា​ និង​ដើមខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ Post​ និង​ Share​ ចែករំលែក​តៗ​គ្នា​នូវ​រូបភាព​បង្ហាញ​អំពី​ "​របៀប​សំពះ​ថ្មី​"​ របស់​យុវតី​ខ្មែរ​ចំនួន​៥​នាក់​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ទទួល​បានការ​រិះគន់​យ៉ាង​ព្រោងព្រាត​ ។​

សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

​ប្រិ​យ​មិត្ត​ Facebook​ មួយ​ចំនួន​បាន​ធ្វើការ​ Comments​ រិះគន់​ថា​ ទោះបី​អាច​ជា​ការ​បញ្ចេញ​កាយវិការ​លេងសើច​ប្លែកៗ​ដើម្បី​ចង់​ល្បី​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ក៏​ដោយ​ ក៏​ក្នុង​នាម​ជា​យុវតី​ខ្មែរ​កំពុង​ក្នុង​វ័យ​សិក្សា​រៀនសូត្រ​ មិន​គួរ​ណា​យក​របៀប​សំពះ​របស់​ខ្មែរ​ដែល​មាន​ក្បួនខ្នាត​លំដាប់​រៀបរយ​ត្រឹមត្រូវ​មក​ធ្វើ​ជា​ការ​លេងសើច​ ហើយ​ Post​ សម្ញែង​នូវ​គំរូ​អាក្រក់​តាម​ Facebook​ សំដៅ​បង្អាប់បង្អោន​ដល់​របៀបរបប​ប្រពៃណី​ផូរផង់​របស់​ខ្មែរ​ឡើយ​ ។​

សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ មេត្តា​ពិចារណា​ និង​ជួយ​ចូលរួម​ផ្តល់​គំនិត​យោបល់​ពាក់ព័ន្ធ​នឹង​ "​របៀប​សំពះ​ថ្មី​"​ របស់​យុវតី​ខ្មែរ​ទាំង​៥​នាក់​នេះ​ តាម​ការ​គួរ​ផង​ ៕​

Related

Loading...