ជំនន់​ទំនប់​លែង​ត្រីស្ទឺរ​ហ្គោនស៍ ១ ម៉ឺន​តោន​គំរាម​ត្រីរាប់​រយ​ប្រភេទ​

ក្រុងប៉េកាំង: ត្រីចិញ្ចឹមស្ទឺរហ្គោនស៍ជិត ១ ម៉ឺនតោនរួចពីកសិដ្ឋានចិញ្ចឹមក្នុងខេត្ដហ៊ូបៃភាគកណ្ដាលប្រទេសចិនពេលទឹកជំនន់កាលពីខែកក្កដា ដែលបង្កជាភយន្ដរាយធ្ងន់ធ្ងរដល់ពូជត្រីប្រមាណ ៣០០ ប្រភេទនៅទន្លេយ៉ាងហ្សេ។

ជំនន់ទំនប់បង្ហៀរ Geheyan Reservoir វាយប្រហារទ្រុងត្រីចិញ្ចឹមនៅទន្លេគីងជៀង ជាដៃទន្លេយ៉ាងហ្សេ ក្នុងខេត្ដហ៊ូបៃ។

Loading...

ក្រុមហ៊ុន Hubei Qingjiang Hydroelectric Development Co., Ltd ដែលទទួលខុសត្រូវលើទំនប់ស្ដុកទឹក Geheyan Reservoir បានឲ្យដឹងថា ពួកគេបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមការបញ្ជាពីនាយកដ្ឋានគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះភាពរាំងស្ងួតខេត្ដហ៊ូបៃ (FCDRH) ហើយពួកគេបានជូនដំណឹងដល់គ្រប់ស្ថានប័នពាក់ព័ន្ធរួចហើយ។ វាជាតួនាទីរដ្ឋាភិបាលដែលត្រូវប្រកាសដល់ម្ចាស់បែលចិញ្ចឹមត្រីទាំងអស់។

ម្ចាស់បែបានជឿថា វិបត្ដិនេះគួរតែអាចបញ្ចៀសដោយការព្រមានជាមុន។ ប៉ុន្ដែ នាយកដ្ឋាន FCDRH និងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ទឹកជំនន់មានកម្រិតធ្ងន់ធ្ងរបំផុតក្នុងប្រវត្ដិសាស្ដ្រ។ ការរត់ពីបែចិញ្ចឹមរបស់ពពួកត្រីស៊ីសាច់ជាអាហារ (ស្ទឺរហ្គោនស៍) ដ៏ច្រើនសន្ធឹកនេះគឺជាមហន្ដរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត។ នេះបើយោងតាមលោក ជិន វ៉េនសៀ ជាមន្ដ្រីមកពីក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនីគីងជៀង។

មានអម្បូរត្រីព្រៃជាង ៣០០ ប្រភេទនៅទន្លេយ៉ាងហ្សេ ដែលពូជនីមួយៗរស់នៅក្នុងបរិយាកាសជីវចម្រុះរាប់ពាន់ឆ្នាំមកហើយ។ ក្រៅពីបញ្ហាអតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី នៅមានការគំរាមកំហែងពីបម្រែបម្រួលហ្សែន។ ភយន្ដរាយបង្កឲ្យត្រីស្ទឺរហ្គោនស៍ចិនជិតផុតពូជអាចពាក់ព័ន្ធត្រីចិញ្ចឹមដ៏លើសលប់៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍