ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ការ​បញ្ចប់​សង្គ្រាម

លោកប្រធានាធិបតីនៃប្រទេសកូឡុំប៊ី Juan Manuel Santos បានទទួលរង្វាន់ណូបែលសន្តិភាព នៅថ្ងៃច័ន្ទនេះ សម្រាប់កិច្ចប្រឹងប្រែងរបស់លោកក្នុងការបញ្ចប់សង្គ្រាម៥ទសវត្សរ៍ជាមួយក្រុមឧទ្ទាម Marxist។

លោក Santos និងលោក Timoleon Jimenez មេដឹកនាំកងកម្លាំងប្រដាប់អាវុធបដិវត្តនៃប្រទេសកូឡុំប៊ី ហៅកាត់ថា FARC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រកាលពីខែមុនដើម្បីបញ្ចប់ជម្លោះយូរអង្វែងជាងគេនៅតំបន់អាមេរិកឡាទីន ទោះជាកិច្ចព្រមព្រៀងនោះ ក្រោយមកត្រូវបានអ្នកបោះឆ្នោតភាគច្រើនច្រានចោល នៅក្នុងការបោះឆ្នោតប្រជាមតិក៏ដោយ។

Loading...

ទោះជាមានការច្រានចោលយ៉ាងដូច្នេះក៏ដោយ ក៏លោក Santos បានសន្យាថានឹងស្រោចស្រង់ផែនការសន្តិភាពនោះឡើងវិញ ដែលជនជាតិកូឡុំប៊ីជាច្រើន យល់ថាមានភាពធូរស្រាលពេកទៅលើពួកឧទ្ទាម FARC៕

ប្រភព៖ VOA