Messi នាំប្រពន្ធកូន មកមើលកុន យ៉ាងមានសុភមង្គល ខណៈមិនបានចូលរួមប្រកួត ឲ្យក្រុមជម្រើសជាតិ

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi កាលពីពេលថ្មីៗនេះ ត្រូវបានប្រភពបង្ហាញឲ្យដឹងថា មិនបានចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទេ ដោយសារបញ្ហារបួសក្រលៀន កាលពីប៉ុន្មានសប្តាហ៍មុន។

ទន្ទឹមនឹងការខកខាននេះ Messi ក៏បានឆ្លៀតឱកាសនាំប្រពន្ធកូន ដើរកម្សាន្តលំហែកាយ និងចូលមើលកុនផងដែរ ដែលហាក់បីដូចជាមានសុភមង្គលណាស់ ចំពោះគ្រួសាររបស់កីឡាករ លំដាប់កំពូលរូបនេះ។ គួរបញ្ជាក់ផងដែរថា ភរិយារបស់ Messi នាង Antonella Roccuzzo បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹង Messi និងកូនៗ កាលពីម្សិលមិញនៅក្នុងរោងកុន ធ្វើឲ្យអ្នកគាំទ្រច្រណែន នឹងគ្រួសាររបស់ពួកគេយ៉ាងខ្លាំង។ 

គួររំលឹកផងដែរថា Messi បានរងរបួសក្រលៀនតាំងពីប្រកួតស្មើជាមួយក្លិប Atl. Madrid កាលពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ដូច្នេះហើយទើបកីឡាកររូបនេះ បានអវត្តមានជាច្រើនប្រកួតជាមួយក្លិប Barcelona និងខកខានមិនបានជួយក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះ World Cup ថ្មីៗនេះ។

ដោយឡែកក្រុមជម្រើសជាតិអាហ្សង់ទីនវិញ កាលពីម្សិលមិញ ប្រកួតបានត្រឹមស្មើជាមួយនឹង ក្រុមជម្រើសជាតិប៉េរ៊ូ ក្នុងលទ្ធផល ២-២ ខណៈ Messi មិនមានឈ្មោះក្នុងបញ្ជីប្រកួតដោយសាររបួស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Messi ត្រូវបានរំពឹងថា នឹងវិលត្រលប់មកកាន់ក្រុមវិញក្នុងពេលឆាប់ៗនេះ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ជាមួយនឹងម៉ូតសក់ពណ៌សថ្មីនេះ Messi ទទួលបានការសរសើរច្រើនពីអ្នកគាំទ្រ ដោយពួកគេមួយចំនួនគិតថា វាប្លែក និងមើលទៅសាកសម ជាពិសេសចំពោះកីឡាករលំដាប់ពិភពលោករូបនេះតែម្តង។ ដោយឡែក ចំពោះម៉ូតសក់ថ្មីនេះ ក៏មានអ្នកគាំទ្រមួយចំនួន បានយកទៅកាត់ត ធ្វើជារូបភាពកំប្លុកកំប្លែងផងដែរ ។

ចំពោះមូលហេតុដែលរូបគេសម្រេចចិត្តប្តូរម៉ូតសក់នេះ មិនទាន់មាននរណាម្នាក់បានដឹងនោះទេ ដោយអ្នកគាំទ្រមួយចំនួនគិតថា នេះគ្រាន់តែជាស្ទីលតែងខ្លួនរបស់កីឡាករនីមួយៗតែប៉ុណ្ណោះ តែអ្វីដែលអ្នកគាំទ្រនឹកស្មាន គឺខុសស្រឡះ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Messi បានទម្លាយមូលហេតុ ក៏ដូចជាអាថ៍កំបាំង នៅពីក្រោយការប្តូរពណ៌សក់ថ្មីនេះផងដែរ។

បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះ អ៊ុយរ៉ាហ្គាយ ១-០ ក្នុងវគ្គជម្រុះ World Cup Messi បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍មួយរបស់ប្រទេសអាហ្សង់ទីន ដោយរូបគេបានបង្ហើបពីមូលហេតុ ថា «ខ្ញុំចង់ផ្លាស់ប្តូរខ្លួនខ្ញុំម្តងទៀត ពីពេលនេះទៅ ដែលនឹងត្រូវចាប់ផ្តើមពីលេខសូន្យឡើងវិញ»។ Messi បានបន្តទៀតថា «កាលពីប៉ុន្មានខែមុន ខ្ញុំបានជួបរៀងចម្រូងចម្រាស់ច្រើនណាស់ ហើយរឿងទាំងនោះ បានកើតឡើងមកលើខ្ញុំ ទើបដូច្នេះនៅពេលដែលខ្ញុំប្តូរពណ៌សក់នេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែបំភ្លេចរឿងទាំងនោះចោល ហើយចាប់ផ្តើមវាម្តងទៀត» ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Messi នាំប្រពន្ធកូន មកមើលកុន យ៉ាងមានសុភមង្គល ខណៈមិនបានចូលរួមប្រកួត ឲ្យក្រុមជម្រើសជាតិ

Messi នាំប្រពន្ធកូន មកមើលកុន យ៉ាងមានសុភមង្គល ខណៈមិនបានចូលរួមប្រកួត ឲ្យក្រុមជម្រើសជាតិ

Messi នាំប្រពន្ធកូន មកមើលកុន យ៉ាងមានសុភមង្គល ខណៈមិនបានចូលរួមប្រកួត ឲ្យក្រុមជម្រើសជាតិ

Messi នាំប្រពន្ធកូន មកមើលកុន យ៉ាងមានសុភមង្គល ខណៈមិនបានចូលរួមប្រកួត ឲ្យក្រុមជម្រើសជាតិ