ស្លុតចិត្ដ ពេលរកឃើញមូលហេតុ ធ្វើឲ្យស្គមរីងរៃ

ស្ដ្រីម្នាក់ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ជាមួយនឹងអាការៈហើមពោះ និងក្អួត ដែលបង្កឲ្យគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេប្រទះឃើញពីមូលហេតុ បង្កឲ្យមានអាការៈនេះ ដោយសារតែដុំសក់យក្ស។

ស្ដ្រីវ័យ ៣៨ឆ្នាំម្នាក់ មិនបញ្ជាក់ពីអត្តសញ្ញាណ និងទីកន្លែងច្បាស់លាស់ បានឲ្យដឹង តាមរយៈរបាយការណ៍ BMJ ថា រូបគាត់មានបញ្ហាទល់លាមក និងពោះកាន់តែរីកធំ។ នៅក្នុងនោះបានឲ្យដឹងទៀតថា រូបគាត់បានស្រកទំងន់អស់ប្រហែលជា ៦គីឡូក្រាម បន្ទាប់ពីគ្មានចំណង់ទទួលទានអាហារ តាំងពីឆ្នាំមុន ដែលជាមូលហេតុធ្វើឲ្យគាត់មើលទៅហត់នឿយ និងមិនមានសុខភាពល្អ នេះបើតាមសម្ដីគ្រូពេទ្យ បានលើកឡើង។ ទន្ទឹមនឹងនេះ តាមការធ្វើតេស្ដដំបូងពីគ្រូពេទ្យវះកាត់ បានបង្ហាញឲ្យដឹងថា ស្ថានភាពជំងឺគាត់កាន់តែយ៉ាប់យឺន ហើយនៅក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យបានរកឃើញដុំសក់ មួយដុំធំកកជាប់នៅក្នុងពោះ ដែលវាមានកន្ទុយភ្ជាប់នឹងពោះវៀនរបស់នាង។

នេះបើតាមការវាស់បានឲ្យដឹងថា ដុំសក់យក្សនេះមានប្រវែងប្រហែលជា ១.៩ ម៉ែត្រ ជាមួយនឹងដុំសក់តូចមួយដុំទៀត នៅក្នុងពោះវៀនធំរបស់នាង។

គួរបញ្ជាក់ថា នាងមានអាការៈជំងឺម្យ៉ាងឈ្មោះថា Rapunzel ដែលជាលក្ខខណ្ឌជំងឺដ៏កម្រមួយ​ ដែលដុំសក់ ត្រូវបានប្រទះឃើញនៅក្នុងពោះ ខណៈដែលវាមានកន្ទុយនៅក្នុងពោះវៀនធំ ដែលកើតឡើងដោយសារតែអ្នកជំងឺផ្ទាល់ ទទួលទានសក់របស់ខ្លួនឯងចូលទៅក្នុងពោះ។ ក្រោយពីការព្យាបាលអស់ពេល ៦ថ្ងៃ នាងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យវិកលចរិត ដើម្បីធ្វើការពិនិត្យមើល ក៏ដោយសារតែក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក បានធ្វើការត្រួតពិនិត្យឡើងវិញ នូវ ៨៨ករណីនៃជំងឺ Rapunzel បានប្រទះឲ្យឃើញថា អាការៈមួយនេះភាគច្រើនកើតឡើងលើកុមារ និងក្មេងជំទង់ ដែលមានជំងឺវិកលចរិត ឬបញ្ហាផ្លូវចិត្ដ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្លុតចិត្ដ ពេលរកឃើញមូលហេតុ ធ្វើឲ្យស្គមរីងរៃ

ស្លុតចិត្ដ ពេលរកឃើញមូលហេតុ ធ្វើឲ្យស្គមរីងរៃ