ដើម្បី​សម្រេច​បាន​វឌ្ឍនភាព៖ និន្នាការ ​អាហារូបត្ថម្ភ​កីឡា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

អាហារូបត្ថម្ភ​កីឡា​ជា​ទី​ចាប់​អារម្មណ៍​នៃ​អ្នក​លេង​សាច់​ដុំ និង​អត្តពលិក។ ទោះ​យ៉ាង​ណា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​កម្សាន្ត និង​អ្នក​មាន​របៀប​ក្នុង​ការ​រស់​នៅ​ បាន​បង្កើន​ការ​ប្រើ​ប្រាស់​អាហារូបត្ថម្ភ​កីឡា​សម្រាប់​គោល​បំណង​ផ្សេង​ទៀត ដូចជា​ សម្រាប់​ការ​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ ការ​ជំនួស​អាហារ ឬ​អាហារ​សម្រន់​មាន​សុខភាព​ល្អ។ នេះ​ជា​ប្រការ​ដែល​ជំរុញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តម្រូវ​ការ។

 

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​តម្លា​ភាព​ទីផ្សារ បង្ហាញ​ថា ទីផ្សារ​ផលិត​ផល​អាហារូបត្ថម្ភ​កីឡា​សាកល​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ពី ៣០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដល់ ៥២,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០។

 

បើ​ទោះ​ជា​អាមេរិក​ខាង​ជើង​បាន​កាន់​កាប់​ទីផ្សារ​លក់​អាហារូបត្ថម្ភ​កីឡា​សាកល​ ក៏​ការ​ផ្លាស់​ប្ដូរ​ឆ្ពោះ​ទៅ​រក​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍ រួម​បញ្ចូល​ទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ចំនួន ២៤%​នៃ​ការ​លក់​នៅ​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ​២០២០។ ភាគ​ច្រើន​នៃ​កំណើន​នេះ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ នៅ​ក្នុង​តំបន់​អាស៊ី​ជាមួយ​នឹង​ការ​ចំណាយ​ខ្ពស់​ជាង​មុន ការ​កើន​ឡើង​កម្រិត​ជីវភាព​រស់​នៅ​ និង​ការ​កើន​ឡើង​សកម្មភាព​កីឡា​ខាង​ក្រៅ និង​លំហាត់​ប្រាណ។

 

ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន Herbalife លើ​អ្នក​ប្រើ​ប្រាស់​ផលិតផល​អាហារូបត្ថម្ភ​កីឡា និង​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ទាន់​សម័យ (អាយុ ១៨-៣៤ឆ្នាំ) និង​មិន​ទាន់​សម័យ ហើយ​អតិថិជន​សម័យ​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ទំនង​ជា​នឹង​ទិញ​ភេសជ្ជៈ​ថាមពល​ ភេសជ្ជៈ​កីឡា និង​ផលិត​ផល​ម្សៅ​អាហារូបត្ថម្ភ​កីឡា​ជា​ច្រើន​ទៀត ខណៈ​ដែល​មនុស្ស​សម័យ​មុន​ជា​ច្រើន​ទំនង​ជា​ទិញ​ ថ្នាំ​គ្រាប់។ មនុស្ស​សម័យ​ថ្មី​ប្រើ​ប្រាស់​ភេសជ្ជៈ​កីឡា​សម្រាប់​គ្រប់​គ្រង​ជាតិ​ទឹក​ និង​ទំនង​ជា​បង្កើន​សកម្មភាព​កីឡា​ ដើម្បី​ជា​ហេតុ​ផល​សម្រាប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​អាហារូបត្ថម្ភ​កីឡា​មួយ ខណៈ​មនុស្ស​សម័យ​មុន​ច្រើន​តែ​ព្រួយ​បារម្ភ​ពី​អាហារូបត្ថម្ភ។

 

ជា​នាយក​ជាន់​ខ្ពស់​នៃ​កីឡា និង​កាយសម្បទា​របស់​ក្រុមហ៊ុន Herbalife និង​អ្នក​ជិះកង់ និង​រត់​ម៉ារ៉ាតុង លោក John Heiss ថ្លែង​ថា៖ “ខ្ញុំ​យល់​ច្បាស់​អំពី​ផលិត​ផល​អាហារូបត្ថម្ភ​កីឡា​ដែល​អាច​ផ្ដល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន ដូចជា វិសាល​ភាព​ជាតិ​ទឹក​ ការ​បង្កើន​សមត្ថភាព​រាង​កាយ និង​អាហារូបត្ថម្ភ។ ជាមួយ​ក្រុមហ៊ុន Herbalife ខ្ញុំ​មាន​ឱកាស​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​សម្រាប់​វិទ្យាសាស្ត្រ និង​អត្តពលិក​ក្នុង​ការ​អភិវឌ្ឍ​ជួរ​អាហារូបត្ថម្ភ​កីឡា “Herbalife24” ដែល​ខ្ញុំ​បាន​ធ្វើ​តេស្ត​ដោយ​ផ្ទាល់។

 

ដើម្បី​សម្រេច​បាន​វឌ្ឍនភាព៖ និន្នាការ ​អាហារូបត្ថម្ភ​កីឡា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

 

ខ្ញុំ​ជឿ​ថា ​គន្លឹះ​សំខាន់​ដើម្បី​ឈ្នះ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​អត្តពលិក​ អាហារូបត្ថម្ភ​មួយ​គួរ​តែ​ដាក់​បញ្ចូល​អាហារូបត្ថម្ភ​កីឡា​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​អាហារូបត្ថម្ភ​កីឡា​ដែល​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​អត្តពលិក​ ថែម​ទាំង​ការ​អនុវត្ត​ធម្មតា​របស់​ពួក​គេ​បាន​ល្អ​បំផុត​ ហើយ​វា​នឹង​ជួយ​ឱ្យ​ពួកគេ​បង្កើន​ប្រសិទ្ធភាព​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​បន្ទាប់ ឬ​ធ្វើ​ការ​សា​ជា​ថ្មី។

 

ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​របស់​ខ្ញុំ​លើ​កីឡា​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ចង់​ចែក​រំលែក​គន្លឹះ​ អាហារូបត្ថម្ភ​កីឡា​ទាំង​៤ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចាប់​ផ្តើម​ ឬ​ដើម្បី​បង្កើន​ការ​អនុវត្ត​កីឡា​ផ្ទាល់​ខ្លួន​របស់​អ្នក។

 

ដំបូង ស្ថិរភាព​ជាតិ​ទឹក​គឺ​សំខាន់​ណាស់​ចំពោះ​អត្តពលិក​ដែល​គួរ​ទទួល​ទាន​ទឹក ឬ​ភេសជ្ជៈ​កីឡា​មុន​ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ និង​មិន​រង់ចាំ​រហូត​ដល់​ការងារ​បាន​បញ្ចប់។ បន្ទាប់​មក សូម​ចង​ចាំ​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​បាន​ល្អ​ប្រសើរ​បំផុត។ នេះ​អាច​មាន​ន័យ​ថា ការ​ប្រើ​ប្រាស់​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ដុត​បំផ្លាញ​កាឡូរី​ជា​ច្រើន ដូចជា ៤០០ កាឡូរី​ក្នុង​មួយ​ម៉ោង ជា​ពិសេស​សម្រាប់​អ្នក​ធ្វើការ​យូរ ឬ​សម្រាប់​អត្តពលិក។ ជា​ការ​ពិត​ណាស់ កាបូអ៊ីដ្រាត​ជា​ប្រភព​ប្រេង​ឥន្ធនៈ​មួយ​សំខាន់ ហើយ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​រួម​បញ្ចូល​គ្នា​នៃ​កាបូអ៊ីដ្រាត​មួយ គឺ​មាន​ប្រសិទ្ធភាព​បំផុត ដូចជា ការ​រួមគ្នា​ជាមួយ​នឹង​ជាតិ​ស្ករ​ fructose maltodextrin ។

 

បន្ទាប់​មក​ទៀត​ អេឡិចត្រុង​អាច​ត្រូវ​បាន​មើល​រំលង​យ៉ាង​ងាយ​ស្រួល​នៅ​ឡើយ​ គឺ​មាន​សារៈ​សំខាន់​សម្រាប់​តុល្យភាព​រាង​កាយ ខណៈ​ដែល​ភេសជ្ជៈ​កីឡា​ភាគ​ច្រើន​មាន​ អេឡិចត្រូ​ល្អ​ ដូចជា អេឡិចត្រូ​សូដ្យូម​ស៊ីត្រាត។ ជា​ចុង​ក្រោយ ប្រូតេអ៊ីន​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ជួស​ជុល និង​បណ្ដុះ​សាច់ដុំ​ ប៉ុន្តែ​ច្រើន​ពេក​អាច​បង្ក​ឱ្យ​ហើម​ពោះ​ ដូច្នេះ​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ល្អ​បំផុត​ជាមួយ​នឹង​កាបូ​អ៊ីដ្រាត ដូចជា នៅ​ក្នុង​ភេសជ្ជៈ​កីឡា​មួយ​ដែល​មាន​សមាមាត្រ​កាបូន​អ៊ីដ្រាត​ទៅ​នឹង​ប្រូតេអ៊ីន​ប្រហែល ១០ ភាគ ។

 

គន្លឹះ​ទាំង​នេះ​គឺ​សាមញ្ញ​នៅ​ឡើយ​ទេ​ដែល​ខ្ញុំ​បាន​ឃើញ។ វា​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ ដែល​ខ្ញុំ​យល់​ថា​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​​ទាំង​នេះ​ នឹង​រីករាល​ដាល ហើយ​នឹង​នាំ​ឱ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ទទួល​យក​សុខភាព​ល្អ ព្រម​ទាំង​មាន​របៀប​រស់​នៅ​ដ៏​សកម្ម​ ដែល​បាន​ជំរុញ​ដោយ​អាហារូបត្ថម្ភ​កីឡា”៕

 

អត្ថបទ៖ លោក​បណ្ឌិត John Heissនាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា និង​កាយសម្បទា​របស់​ក្រុមហ៊ុន Herbalife