I Am a Singer Cambodia ​ជិត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​ទែន​ហើយ

ល្ងាច​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​តារា​ចម្រៀង​អាជីព​លំដាប់​ថ្នាក់​ពិភព​លោក I Am a Singer Cambodia នឹង​ផ្សាយ​ផ្ទាល់​សប្ដាហ៍​ទី​១២​របស់​ខ្លួន​ដែល​ជា​សប្ដាហ៍​មួយ​យ៉ាង​សំខាន់​​ព្រោះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាន់​តែ​ខិត​មក​ដល់ហើយ។

 

I Am a Singer Cambodia ​ជិត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​ទែន​ហើយ

 

កម្មវិធី​ប្រឡង​ចម្រៀង​​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ គឺ​មាន​ការ​ប្រកួត​ប្រជែង​សរុប​១៣​សប្ដាហ៍​មាន​ន័យ​ថា​សប្ដាហ៍​ទី​១៣​ គឺ​ជា​សប្ដាហ៍​លើក​ពាន។ ហើយ​សម្រាប់​ល្ងាច​នេះ​ I Am a Singer Cambodia បាន​ឈាន​ជើង​មក​ដល់​សប្ដាហ៍​ទី​១២​ហើយ ​ដោយ​តារា​ចម្រៀង​អាជីព​ទាំង​៧​រូប​  រួម​មាន​ យក់ ដួងតារា​ ដួង វីរៈសិទ្ធ វី ឌីណែត សួស វីហ្សា នៅ ស៊ីនឿន ផន ស្រីខួច និង ឈិត សុវណ្ណ​បញ្ កំពុង​ត្រូវ​ការ​សំឡេង​សារ​គាំទ្រ​​ដើម្បី​ឈាន​ទៅ​កាន់​ការ​លើក​ពាន។

 

​​ចំពោះ​លក្ខខណ្ឌ​ជម្រុះ សម្រាប់​សប្ដាហ៍​ទី​១២​នេះ​​ ផលិតករ​កម្មវិធី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ សុំ​រក្សា​សិទ្ធិ​មិន​បញ្ចេញ​នៅ​ឡើយ ព្រោះ​​ជា​គោល​ការណ៍​របស់​កម្មវិធី។

 

I Am a Singer Cambodia ​ជិត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​ទែន​ហើយ

 

I Am a Singer Cambodia នាំ​មក​ជូន​លោក​អ្នក​ដោយ CLEAR

 

កម្មវិធី​ I Am a Singer ជា​កម្មវិធី​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ របស់​ស្ថានីយ​ទូរទស្សន៍ MBC ដោយ​សព្វ​ថ្ងៃ ​បាន​លក់​សិទ្ធិឲ្យ​២​ប្រទេស​ហើយ​ក្នុង​ការ​ផលិត​ គឺ​ចិន និង កម្ពុជា ដែល​ចិន​បាន​ទិញ​កម្មសិទ្ធិ​នៅ​ឆ្នាំ​២០១៣ ចំណែក​កម្ពុជា​នៅ​ឆ្នាំ​២០១៦នេះ៕
អត្ថបទ៖ SAMEDY​​​​