ការបិទស្ពានកញ្ចក់ខ្ពស់ និងវែងបំផុតនៅចិន ដោយសារតែភ្ញៀវទេសចរ កើនឡើងលើស ពីការរំពឹងទុក

ការបិទស្ពានកញ្ចក់ខ្ពស់ និងវែងបំផុតនៅចិន ដោយសារតែភ្ញៀវទេសចរ កើនឡើងលើស ពីការរំពឹងទុក

ស្ពានកញ្ចក់នៅក្នុងប្រទេសចិន បានទាក់ទាញ ភ្ញៀវទេសចរជាច្រើន មកពីជុំវិញពិភពលោក ដោយអ្នកទេសចរ មានអារម្មណ៍ចម្លែក ប្រៀបដូចជាដើរនៅលើលំហអាកាស ពេលមើលចុះក្រោម មានតែជ្រលងភ្នំយ៉ាងជៅ ប៉ុណ្ណោះ ដែលគួរឲ្យស្ញើបខ្លាំងណាស់ ។ ប៉ុន្តែស្ពានដែលវែងជាងនិងខ្ពស់ជាងគេបំផុតនេះត្រូវបានបិទទ្វារជា បណ្តោះអាសន្ន ដើម្បីបង្កើតទីតាំងបន្ថែមទៀតទទួលភ្ញៀវទេសចរ ។

អ្នកនាំពាក្យទទួលបន្ទុកផ្នែកទេសចរណ៍ខេត្តហ៊ូណានបាននិយាយថា ការសម្រេច ចិត្តត្រូវបានធ្វើឡើងមិនមែន ដោយសារតែការខ្លាចមានគ្រោះថ្នាក់ដោយសារស្ពាននេះទ េប៉ុន្តែជាការកើនឡើងនៃអ្នកទេសចរធ្វើដំណើរមកកាន់ទីនេះច្រើនហួសហេតុពេកដែលចាំបាច់អាជ្ញាធរត្រូវបិទវាសិនដើម្បីកែលម្អសម្ភារប្រើប្រាស់ទីកន្លែងទទួល ភ្ញៀវដូចជាលក់សំបុត្រនិងកន្លែងចតឡានជាដើមឡើងវិញនៅថ្ងៃខាងមុខ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើកមិនទាន់បាន២អាទិត្យស្រួលបួលផងស្ពានមួយនេះត្រូវបានអាជ្ញាធរប្រកាសបិទទៅវិញ និងប្រកាសថា នឹងបើកវិញរហូតទាល់តែ មានការបញ្ជាក់សាជាថ្មីដែលវាបានធ្វើឲ្យភ្ញៀវទេសចរនិងប្រ ជាជនចិនជាច្រើនងឿងឆ្ងល់យ៉ាងខ្លាំងទៅលើបញ្ហានេះ ។

ស្ពានកញ្ចក់មួយខ្សែដែលមានកម្ពស់ខ្ពស់និងវែងបំផុតនៅលើពិភពលោកត្រូវបានសាងសង់ឡើងនៅក្នុងខេត្តហ៊ូណាន ប្រទេសចិន ។ វាត្រូវបានសាងសង់រួចរាល់និងបើកសម្ពោធជាផ្លូវការភ្លាម សម្រាប់បម្រើសេចក្តីត្រូវ ការភ្ញៀវទេសចរដែលធ្វើដំណើរមកពីជុំវិញពិភពលោកដើម្បីគយគន់មើលទេសភាពពីលើស្ពានកញ្ចក់ ៕

ប្រភព ៖ nokorwatnews

  • ការបិទស្ពានកញ្ចក់ខ្ពស់ និងវែងបំផុតនៅចិន ដោយសារតែភ្ញៀវទេសចរ កើនឡើងលើស ពីការរំពឹងទុក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: