រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​

រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​
ប្រទេស រុស្ស៊ី កំពុងពិចារណាផែនការបើកឡើងវិញនូវមូលដ្ឋានកងទ័ពសម័យ សហភាពសូវៀត ក្នុងប្រទេស វៀតណាម និង គុយបា ជាកន្លែងដែលធ្លាប់ធ្វើឲ្យកងទ័ព សូវៀត មានអំណាចយ៉ាងខ្លាំងក្នុងពិភពលោក អំឡុងសម័យសង្គ្រាមត្រជាក់ ។

រុស្ស៊ី បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹក កាំរ៉ាញ់ (Cam Rahn) ក្នុងប្រទេស វៀតណាម និងមូលដ្ឋានកងទ័ពជើងទឹក ឡត់ដែស (Lourdes) កាលពីដើមឆ្នាំ ២០០០ ជាផ្នែកមួយនៃការកាត់បន្ថយវត្តមានយោធា រុស្ស៊ី នៅបរទេស ក្រោយការដួលរលំនៃ សហភាពសូវៀត ក្នុងឆ្នាំ ១៩៩១ ។

ទោះជា រុស្ស៊ី កាត់បន្ថយវត្តមានកងទ័ពនៅបរទេស ប៉ុន្តែគោលនយោបាយរបស់ទីក្រុង មូស្គូ មានសភាពកាន់តែកាចសាហាវ នាំឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំងជាមួយទីក្រុង វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិក ក្នុងនោះមានបញ្ហាប្រទេស អ៊ុយក្រែន និង ស៊ីរី ព្រមទាំងវត្តមានកងទ័ពណាតូនៅអឺរ៉ុបខាងកើត ។

រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី ថ្លែងទៅកាន់សភាថា ក្រសួងការពារជាតិ កំពុងពិចារណាឡើងវិញអំពីការសម្រេចចិត្តដែលបានធ្វើកាលពីអតីតកាល អំពីការបិទមូលដ្ឋានយោធាទាំងនោះ ប៉ុន្តែលោករដ្ឋមន្ត្រីមិនបានផ្ដល់សេចក្ដីលម្អិតឡើយ ចំណែកប្រទេស វៀតណាម និង គុយបា ក៏មិនឆ្លើយតបចំពោះសំណួរអំពីបញ្ហាទាំងនេះដែរ ។
រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​

រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​

រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​

រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​

ប្រភព៖ telegraph, kqube

  • រុស្ស៊ី​ បើក​មូលដ្ឋាន​កងទ័ព​ឡើង​វិញ​ក្នុង​ប្រទេស ​វៀតណាម ​និង ​គុយបា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: