ឱន​រើស​បាត​ស្បែក​ជើង​ស្រាប់​តែ​សក់​បួង​ចូល​ម៉ាស៊ីន​បក​អស់​ស្បែក​ក្បាល​នៅ​តែ​លលាដ៍​

រាជធានីភ្នំពេញ៖ កម្មការិនីបម្រើការងារនៅរោងចក្រ កាត់ដេរស្បែកជើង យ៉ីហោ ជូស្តា ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ខណៈដែលនាងកំពុងបំពេញការងារ កាត់បាតស្បែកជើង ដោយសាររវល់តែឱនរើសបាតស្បែកជើង ភ្លាត់ស្នៀត ស្រាប់តែចូលសក់ទៅក្នុងម៉ាស៊ីន បណ្តាលឲ្យទាញ បករបើកស្បែកក្បាលសល់តែលលាដ៍ រងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។

ឱន​រើស​បាត​ស្បែក​ជើង​ស្រាប់​តែ​សក់​បួង​ចូល​ម៉ាស៊ីន​បក​អស់​ស្បែក​ក្បាល​នៅ​តែ​លលាដ៍​
នារីរងគ្រោះមានឈ្មោះ អ៊ឹង ជីតា អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រជូស្តា ផលិតស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ឱន​រើស​បាត​ស្បែក​ជើង​ស្រាប់​តែ​សក់​បួង​ចូល​ម៉ាស៊ីន​បក​អស់​ស្បែក​ក្បាល​នៅ​តែ​លលាដ៍​
តាមសម្តីជនរងគ្រោះ ក្នុងស្ថានភាពរបួសធ្ងន់បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងឈរកាត់បាតស្បែកជើង ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកំពុងបំពេញការងារ នាងឱនរើសបាតស្បែកជើងនៅក្រោម តែភ្លាត់ស្នៀត ស្រាប់តែសក់បួងចូលទៅក្នុងម៉ាស៊ីនកាត់នោះ ទាញចូល របើកស្បែកអស់សក់ សល់តែលលាដ៍។ ភ្លាមៗនោះដែរ ត្រូវបានកម្មករក្បែរនោះ ចុចកុងតាក់ផ្តាច់ចរន្តភ្លើង ហើយត្រូវបានខាងក្រុមហ៊ុន ដឹកបញ្ជូនតាមរថយន្តរោងចក្រ ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យព្រះកុសុមៈ។
ករណីខាងលើនេះ បើតាមការសាកសួរទៅអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន លោកមិនបានដឹងព័ត៌មាននេះឡើយ ដោយសារខាងភាគីរោងចក្រ លាក់កំបាំងព័ត៌មាន តែទោះជាយ៉ាងណាក៏ដោយ នារីរងគ្រោះ រួចផុតពីសេចក្ដីស្លាប់។ ជនរងគ្រោះសូមអំពាវនាវផងដែរដល់សប្បុរសជនឲ្យជួយដល់រូបនាង ដែលកំពុងខ្វះខាតថវិកាដើម្បីព្យាបាលរបួស៕
ប្រភព ៖ kqube

  • ឱន​រើស​បាត​ស្បែក​ជើង​ស្រាប់​តែ​សក់​បួង​ចូល​ម៉ាស៊ីន​បក​អស់​ស្បែក​ក្បាល​នៅ​តែ​លលាដ៍​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: