រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន​បញ្ជាក់ថាអាចដោះស្រាយបញ្ហាបានដោយមិនមានការជួយពីអាមេរិក

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន​បញ្ជាក់ថាអាចដោះស្រាយបញ្ហាបានដោយមិនមានការជួយពីអាមេរិក

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនថ្លែងនៅថ្ងៃសុក្រនេះថា ទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីនឈានដល់ផ្លូវបែក ហើយលោកបញ្ជាក់ថាយោធាហ្វីលីពីនអាចគ្រប់គ្រងស្ថានការណ៍បាន បើសិនជាសន្និសញ្ញាចងសម្ព័ន្ធមិត្ត ជាមួយអាមេរិកត្រូវបានបញ្ចប់នោះ។

លេខាធិការក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana    ថ្លែងថាការដែល         ប្រធានាធិបតីរ៉ូទ្រីហ្គោ ឌូទើតេ ចង់ទិញអាវុធ ពីចិន     និង រុស្ស៊ី ហើយចង់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកនោះ មិនមានការជំទាស់ពី ពួកក្រុមយោធា នោះទេ។

Lorenzana ស្នើឲ្យមន្ត្រីផ្សេងៗទៀត គាំទ្រប្រធានាធិបតី ក្នុងតវ៉ាប្រឈមមុខដាក់គ្នាជាមួយអាមេរិក ដែលកំពុងធ្វើដំ ណើរឆ្ពោះទៅរកការផ្តាច់សម្ព័ន្ធមិត្ត។ លោកថ្លែងនៅថ្ងៃសុក្រនេះថា យោធាអាមេរិកជួយហ្វីលីពីនមិន សូវជាច្រើន ប៉ុន្មានទេ ហើយថា យោធាអាមេរិកអាចស្នើទៅសភាបានតែប្រមាណ៥០ទៅ១០០លានដុល្លារប៉ុណ្ណោះសម្រាប់ជួយ។

Lorenzana បញ្ជាក់ថា តម្លៃប៉ុណ្ណេះ ហ្វីលីពីនអាចរស់នៅខ្លួនឯងបានដោយ មិនចាំបាច់មានការជួយពីអាមេរិកទេ៕

ប្រភព ៖ vodhotnews

  • រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន​បញ្ជាក់ថាអាចដោះស្រាយបញ្ហាបានដោយមិនមានការជួយពីអាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: