ខ្យល់ព្យុះ​សម្លាប់មនុស្សរាប់រយនាក់នៅ​ហៃទី​

 

របាយការណ៍របស់រដ្ឋាភិបាលហៃទីបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះម៉ាថាយ បានកើនឡើងដល់២៨៣នាក់ គឹតត្រឹមថ្ងៃសុក្រនេះ។ចំនួនអ្នកស្លាប់គ្រាន់តែគិតនៅក្នុងទីក្រុង Roche-a-Bateau នៅភាគត្បូងមានអ្នកស្លាប់៥០នាក់។ ចំណែកនៅទីក្រុង Jeremie  អាគារប្រមាណ៨០%រងការខូចខាត គឺផ្ទះប្រមាណ៣០០០០ រងការបំផ្លាញ។ នេះបើតាមការសារព័ត៌មានBBC។

ចំនួនអ្នកស្លាប់បានកើនឡើង គឺកាលពីម្សិលម្សិលមិញរបាយការណ៍រដ្ឋាភិបាល មានចំនួនអ្នកស្លាប់តែប្រមាណ១០០នាក់ប៉ុណ្ណោះ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន។មានសេចក្តីរាយការណ៍ថា ដើមឈើ និង បង្គោលភ្លើងជាច្រើន បានដួលរលំនៅក្នុងទីក្រុង Bahamas ហើយ មិន មាន អ្នកជួយអន្តរាគមន៍ជួយដោះស្រាយនោះទេ៕

ខ្យល់ព្យុះ​សម្លាប់មនុស្សរាប់រយនាក់នៅ​ហៃទី​

ខ្យល់ព្យុះ​សម្លាប់មនុស្សរាប់រយនាក់នៅ​ហៃទី​

ប្រភព ៖ CNN, vodhotnews