ដំណើរទស្សនកិច្ច​លោកហ៊ុន ម៉ាណែត ក្នុង​ប្រទេសអូស្ត្រាលី​

លោកហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុមការងារ​ចូល​ជួប​សម្តែង​ការ​គួ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ Graham WATT សមា ជិក​សភា​នៅ​រដ្ឋ​ Victory របស់ ​ប្រទេស​អូស្ត្រាលី​ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី​១ ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ដឹកនាំ​គណៈ ប្រតិភូ​ក្រុមការងារ​យុវជន​ជន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ គឺ​ក្នុង​គោលបំណង​ជួបជុំ​សួរសុខទុក្ខ​បងប្អូន​ប្រជាជន​ខ្មែរ ​ដែល​រស់នៅ​សហ​គម​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ។

​ក្នុង​ឱកាស​នោះ​ លោក​បានបង្ហាញ​ពី​ប្រវត្តិ​អតីតកាល​របស់​កម្ពុជា ​ដែល​បាន​ជួប​ប្រទះ​នូវ​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​មក​ដល់​ពេល​នេះ ​ប្រទេស​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព​ពេញលេញ​និង​មានការ​អភិវឌ្ឍ​ន៍។ លោកហ៊ុន ម៉ា​ណែ​ត​ បាន​ពី​ការ​របៀប​របប​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ស្របច្បាប់ ​បច្ចុប្បន្ន​ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ប្រធាន​ក្រុមការងារ​ បាន​បង្ហាញ​ពី​ភាព​រុងរឿង​នៃ​វប្បធម៌ សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ពាណិជ្ជ​កម្ម​ និង​វិស័យ​ផ្សេង​ៗ​​របស់​កម្ពុជា ហើយ​ឆ្លៀត​​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកហ៊ុន ម៉ា​ណែ​តក៍​បាន​គោរព​អញ្ជើញលោក​ Graham WATT ដែល​ជា​សមាជិក​សភា​ នៅ​រដ្ឋ​Victory​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​ពេល​សម​ស្រប​ណាមួយ​ ហើយ​ស្នើ​ឲ្យ​សមាជិក​សភា​រូប​នេះ​ ពិចារណា​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​របស់​ជនជាតិ​អូស្ត្រាលី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ​។