Galaxy S8 នឹង​បំពាក់​​កាមេរ៉ា​ភ្លោះ​ និង លែង​មាន​ប៊ូតុង​ Home

​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ពី​​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Samsung គឺ​ Galaxy S8 នឹង​មាន​ការ​ប្រែ​ប្រួល​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើ​ផ្នែក​ Hardware បើ​ប្រៀប​នឹង​ទូរសព្ទ​​ជំនាន់​មុនៗ។

 

Galaxy S8 នឹង​បំពាក់​​កាមេរ៉ា​ភ្លោះ​ និង លែង​មាន​ប៊ូតុង​ Home

រូបរាងគំរូ

 

ចំណុច​ផ្លាស់​ប្ដូរ​ទី​មួយ​គឺ​ប៊ូតុង​ Home ដោយ​ប៊ូតុង​​​ Home ដែល​បញ្ជា​ដោយ​ការ​ចុច​រាល់​ដង​នឹង​លែង​មាន​ទៀត​ហើយ ដោយ​ប្រហែល​ជំនួស​មក​វិញ​ដោយ​ប៊ូតុង​ Home បែប​ Physical ដូច​មាន​លើ​ iPhone 7 និង 7 Plus។ មួយ​វិញ​ទៀត​ប៊ូតុង​ Home បែប​ Physical នេះ​ក៏​អាច​នឹង​លែង​មាន​ ដោយ​អាច​ជំនួស​មក​វិញ​នូវ​ប៊ូតុង​ដែល​បង្កប់​លើ​អេក្រង់​ផ្ទាល់​តែ​ម្ដង។

 

​ចំណុច​ប្រែ​ប្រួល​ទី​​ពីរ​គឺ​ Galaxy S8 នឹង​មាន​បំពាក់​​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។ ការ​ប្រែ​ប្រួល​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​ ព្រោះ​ថា​គូ​ប្រជែង​ជា​ច្រើន​​របស់​ Samsung បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​រួច​មក​ហើយ។ កាមេរ៉ា​ភ្លោះ​របស់​ Galaxy S8 មាន​មួយ​កម្រិត​ ១៦ MP និង មួយ​ទៀត​កម្រិត​ ៨ MP។ មក​ទល់​ពេល​នេះ​គេ​នៅ​ទាន់​ច្បាស់​ទេ​ថា​ បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ Galaxy S8 នឹង​មាន​ភាព​ខុស​ប្លែក​ពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ដទៃ​ ឬ យ៉ាង​ណា​នោះ។

 

បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​រំពឹង​ថា​ Samsung នឹង​បង្ហាញ​វត្តមាន​ Galaxy S8 ជា​ផ្លូវ​ការ​នា​​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ​ ហើយ​នឹង​បញ្ចេញ​លក់​នៅ​អំឡុង​ខែ​មីនា៕​​​​​

 

ចុច​អាន៖ ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​