Ronaldo បាញ់​ចូល​សំណាញ់​ទី​បាន​៤​គ្រាប់​នាំ​ព័រទុយហ្គាល់​ទទួលជ័យជំនះ​យប់​មិញ

កាលពីយប់មិញក្នុងការប្រកួតជម្រុះដណ្ដើមកៅអីប្រកួត FIFA World Cup ២០១៨ក្នុងតំបន់ក្រុមអឺរ៉ុបក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរជាមួយនឹងជ័យជំនះ៦ទល់០លើក្រុមជម្រើសជាតិអង់ដូរ៉ា ( Andorra ) ។

Ronaldo បាញ់​ចូល​សំណាញ់​ទី​បាន​៤​គ្រាប់​នាំ​ព័រទុយហ្គាល់​ទទួលជ័យជំនះ​យប់​មិញ

យ៉ាងណាអ្វីដែលគួរចាប់អារម្មណ៍ខ្លាំងសម្រាប់ការប្រកួតនេះគឺខ្សែប្រយុទ្ធឆ្នើមរបស់ព័រទុយហ្គាល់គឺកីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់យ៉ាងល្អជាមួយនឹងការស៊ុតបញ្ចូលទីបានដល់ទៅ៤គ្រាប់ម្នាក់គឺនៅនាទី ( ២ , ៤ , ៤៧ និង ៦៨ ) ។ ដោយឡែក២គ្រាប់ទៀតរបស់ព័រទុយហ្គាល់ស៊ុតបញ្ចូលទីដោយកីឡាករ Joao Cancelo នៅនាទី៤៤ និង Andre Gomes នៅនាទី៨៦ ។

Ronaldo បាញ់​ចូល​សំណាញ់​ទី​បាន​៤​គ្រាប់​នាំ​ព័រទុយហ្គាល់​ទទួលជ័យជំនះ​យប់​មិញ

Ronaldo បាញ់​ចូល​សំណាញ់​ទី​បាន​៤​គ្រាប់​នាំ​ព័រទុយហ្គាល់​ទទួលជ័យជំនះ​យប់​មិញ

គួររំលឹកថាក្នុងដើមរដូវកាលថ្មីនេះកីឡាករ Cristiano Ronaldo បានចាប់ផ្ដើមជាមួយលទ្ធផលមិនល្អសោះជាមួយនឹងក្លឹប Real Madrid ដោយគេទើបរកបាន៣គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៦លើកឲ្យ Real Madrid ហើយក្នុងនោះគេស៊ុតបានត្រឹម១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៤ប្រកួតនៅក្របខណ្ឌ La Liga ។ ដូចនេះតាមរយៈការបង្ហាញទម្រង់ល្អជាមួយព័រទុយហ្គាល់បានធ្វើអ្នកគាំទ្រជាច្រើនរំពឹងថា Ronaldo អាចត្រលប់មកកាន់កម្រិតដ៏ល្អរបស់ខ្លូនបានមកវិញត្រលប់ចូលលេងជាមួយនឹងក្លឹប Real Madrid វិញ ។

  • Ronaldo បាញ់​ចូល​សំណាញ់​ទី​បាន​៤​គ្រាប់​នាំ​ព័រទុយហ្គាល់​ទទួលជ័យជំនះ​យប់​មិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: