Pelle ត្រូវ​បណ្ដេញ​ចេញ ពី​​ជម្រើស​ជាតិ​អ៊ីតាលី​ក្រោយ​​មិន​ចាប់​ដៃ​គ្រូ​បង្វឹក​

Graziano Pelle ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ សម្រាប់​ប្រកួត​ប៉ះ​ ម៉ាសេដូនី​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ពី បដិសេធ​មិន​ចាប់​ដៃ​គ្រូ​បង្វឹក​។

 

 Pelle ត្រូវ​បណ្ដេញ​ចេញ ពី​​ជម្រើស​ជាតិ​អ៊ីតាលី​ក្រោយ​​មិន​ចាប់​ដៃ​គ្រូ​បង្វឹក​Graziano Pelle

 

អតីត​ខ្សែ​ប្រយុទ្ធ​ Southampton ដែល​បច្ចុប្បន្ន​កំពុង​លេង​ក្នុង​លីគ​ប្រទេស​ចិន ត្រូវ​លោក​ Giampiero Ventura ប្ដូរ​ចេញ​ក្នុង​ការ​ប្រកួត​ដែល​អ៊ីតាលី​ស្មើ​ អេស្ប៉ាញ ១-១​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ តែ​រូប​គេ​បាន​ដើរ​ហួស​ មិន​ព្រម​ចាប់​ដៃ​គ្រូ​បង្វឹក​របស់​ខ្លួន។

 

Ventura គ្រូ​បង្វឹក​ថ្មី​អ៊ីតាលី​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “ខ្ញុំ​មិន​គិត​ថា Pelle ខឹង​ព្រោះ​ប្ដូរ​ចេញ​ដាក់​  Ciro Immobile នោះ​ទេ តែ​ប្រហែល​គេ​មិន​សប្បាយ​ចិត្ត​នឹង​ការ​លេង​មិន​ល្អ។ ខ្ញុំ​ធ្លាប់​ឃើញ​រឿង​ បែប​នេះ​រាប់​មិន​អស់​ ក្នុង​ពិភព​បាល់​ទាត់​ យ៉ាង​ណា​ក៏​ដោយ​ បើ​អ្នក​កំពុង​ពាក់​អាវ​អ៊ីតាលី អ្នក​ត្រូវ​ប្រយ័ត្ន​បន្តិច​”៕

 

Pelle ត្រូវ​បណ្ដេញ​ចេញ ពី​​ជម្រើស​ជាតិ​អ៊ីតាលី​ក្រោយ​​មិន​ចាប់​ដៃ​គ្រូ​បង្វឹក​លោក​ Giampiero Ventura

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC