ជា វណ្ណារិទ្ធលេងមួយស្ទីល ធ្វើឲ្យភរិយារំភើបខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ គូស្វាមីភរិយា លោក ជា វណ្ណារិទ្ធ និងភរិយារូបស្អាតនាង សុភាព ម៉ូល្យ៉ា បានធ្វើឲ្យទស្សនិកជនជាច្រើន ក៏ដូចជាអ្នកគាំទ្រ នាំគ្នាស្រឡាញ់ចូលចិត្ដ ហើយភាពល្បីល្បាញអ្នកទាំងពីរ ក៏កើនឡើងមួយកម្រិត ក្រោយពីអ្នកនាង សុភាព ម៉ូល្យ៉ា បានសម្រាលកូនប្រុសឈ្មោះក្រៅថា ហ្វេម (Fame) កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ។

សម្រាប់ចំណងស្នេហ៍អ្នកទាំងពីរ ហាក់ដូចជាមានភាពស្អិតរមួត ដែលបានធ្វើឲ្យមនុស្សជាច្រើន កោតសរសើរដល់ស្នេហាអ្នកទាំងពីរផងដែរ។ ក៏ដូចជាថ្ងៃម្សិលមិញនេះ លោក ជា វណ្ណារិទ្ធ ក៏មិនបានបោះបង់ភាពភ្ញាក់ផ្អើល ទោះជាអ្នកទាំងពីរមានកូនមួយហើយក្ដី ដោយលោកបានបង្កជាការភ្ញាក់ផ្អើល ដល់ភរិយាសំណព្វចិត្ដរបស់លោក មុនថ្ងៃខួបកំណើតពិត ដែលបានអញ្ជើញមិត្ដភក្ដិចូលរួមផងដែរ។

ប្រិយមិត្ដសាកទាយទៅមើល ថាលោក ជា វណ្ណារិទ្ធ នឹងជូនអ្វីជាអំណោយដល់ថ្ងៃ ខួបកំណើតភរិយា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ត្រាខ្មែរឡូត៖

គួរឲ្យដឹងថា កូនប្រុសរបស់លោក និងភរិយា ដែលមានឈ្មោះក្រៅថា ហ្វេម (Fame) ដែលគិតមកទល់ពេលនេះមានអាយុ ជិត១ឆ្នាំហើយនេះ បានទទួលការកោតសរសើរថាមាន មុខមាត់ Cute គួរឲ្យស្រឡាញ់ខ្លាំង ពីសំណាក់យុវវ័យខ្មែរ និងអ្នកគាំទ្រ រហូតដល់តារាស្រីល្បីថៃ NamTarn ក៏ក្នាញ់នឹងមុខមាត់ Cute របស់កូន ជា វណ្ណារិទ្ធដែរ។

យ៉ាងណាមិញ អ្វីដ៏គួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺកូនប្រុសលោក ជា វណ្ណារិទ្ធ ហ្វេម (Fame) ក៏ទទួលបានការឈ្នះជា Cutest Baby ប្រចាំខែសីហាមុននេះ តាមរយៈការបោះឆ្នោតនៅក្នុងគេហទំព័របរទេសមួយ ដែលមានឈ្មោះថា Baby Vote ។ នេះបើតាមសារដែលបង្ហោះឡើងដោយលោក ជា វណ្ណារិទ្ធ ផ្ទាល់ក៏បានបញ្ជាក់ឲ្យដឹងថា៖

<< ទីបំផុតអូនបានឈ្នះ ក្នុងកម្មវិធី The Cutest Baby in August 2016 ហើយ អរគុណយ៉ាងជ្រាលជ្រៅបំផុតដែល លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាកន្លងមកនេះ ដើម្បីបោះឆ្នោតគាំទ្រអូនអោយឈ្នះក្នុងកម្មវិធីនេះក្នុងចំណោមក្មេង Cute ជាច្រើនទៀតប្រមាណជាង ១៥០០០នាក់។ ជាក្តីរំភើបមួយក្នុងនាមជាកុមារកម្ពុជាម្នាក់ បានឈ្នះការប្រកួតលក្ខណៈអន្តរជាតិ យ៉ាងច្រើនលើសលុបបែបនេះ។

ដូចបានប្រាប់កន្លងទៅថា បើទោះបីជាមិនបានប្រាក់ ឬរង្វាន់អ្វីក៏ដោយក៏ Fame និង ប៉ាម៉ាក់សប្បាយចិត្តព្រោះ Fame ទទួលបានការស្រលាញ់ យ៉ាងធំធេងពីលោកតា លោកយាយ អ៊ុំពូមីងទាំងអស់គ្នា ហើយវាមិនមែនជារឿងធម្មតានោះទេដែលចង់ឈ្នះក្នុងកម្មវិធីមួយ ដោយមិនមានការគាំទ្រ។

អរគុណម្តងទៀតនិងជូនពរ លោកតា លោកយាយ អ៊ុំពូមីងបងប្អូនទាំងអស់ជួបតែសំណាងល្អ មានសុភមង្គល និង រកសីុមានបានគ្រប់ក្រុមគ្រួសារ ហើយចង់ប្រាប់ថា ជ័យលាភីនេះជាការដូខួបកំណើតអូន (១៨.០៩.២០១៦) ពីអ្នកទាំងអស់គ្នា>> ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload