បើកឆាកភ្លាម​ “ស៊ូភើរឡូយ”ទាក់​ទាញ​អតិថិជន​សឹង​មិន​គួរ​ឲ្យ​ជឿ

គម្រោង​ថ្មី​​​​​ “ស៊ូភើរឡូយ” របស់ ​Domino’s Pizza បាន​ចាប់​ផ្ដើម​កាល​ពី​​ថ្ងៃ​ទី​​ ៥ តុលា​ ហើយ​​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន។ ជា​មួយ​គម្រោង​ថ្មី​នេះ​ ​​អតិថិជនអាច​រីក​រាយ​​ជា​មួយ​ភីហ្សា​ខ្នាត​តូច​គ្រប់​រស​ជាតិ​ទាំង​អស់​ ដោយ​ភីហ្សា​​មួយ​តម្លៃត្រឹម​តែ​ $1.99​ ប៉ុណ្ណោះ។

 

បើកឆាកភ្លាម​ “ស៊ូភើរឡូយ”ទាក់​ទាញ​អតិថិជន​សឹង​មិន​គួរ​ឲ្យ​ជឿ

 

កំពុងញ៉ាំភីហ្សារស​ជាតិ​ប៊ីប៊ីឃ្យូសាច់មាន់​លាយ​ជាមួយ​ឈីសភេបភើរ៉ូនី​​ដ៏​ឆ្ងុយ​ឆ្ងាញ់​ លោក​អ៊ំ​ រិទ្ធី បាន​ឲ្យ​ដឹង​ថា​ ​ លោក​អ៊ំ​ចូលចិត្ត​គម្រោង​ថ្មី​នេះ​ព្រោះ​អាច​ញ៉ាំភីហ្សា​បានគ្រប់រសជាតិហើយ​តម្លៃ​ថោក​ទៀត។​ លោក​អ៊ំ​បន្ថែម «ខ្ញុំ​តែង​ជូន​ក្មេង​ៗ​មក​ញ៉ាំនៅ​ទី​នេះ​ ហើយ​ទើប​ថ្មីៗ​​ហ្នឹង ​ឃើញ​គម្រោង​ថ្មី​របស់​ Domino’s Pizza ​ក៏​ចង់​សាក​មើល។ ​​ភីហ្សា​មួយ​​នេះ​គឺ​ម៉ា​ឆ្អែត​ល្មម​សម្រាប់​ខ្ញុំ ហើយ​បើ​និយាយ​តាម​ត្រង់​ទៅ​ ខ្ញុំ​ចូល​ចិត្ត​អា​ទំហំ​តូច​នេះ​ជាង​អា​ធំ​ផង»។

 

បើកឆាកភ្លាម​ “ស៊ូភើរឡូយ”ទាក់​ទាញ​អតិថិជន​សឹង​មិន​គួរ​ឲ្យ​ជឿ

 

ចំណែកឯបងស្រី​ ម៉ាលីកា​ ដែល​កំពុង​អង្គុយ​នៅ​ជ្រុង​ម្ខាង​ជជែក​គ្នា​ជាមួយ​សមាជិក​គ្រួសារ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ អ្នក​ស្រី​កុម្ម៉ង់​ភីហ្សា​៤​រស​ជាតិ​តែ​ម្ដង​​​ក្នុង​តម្លៃ​ត្រឹម​តែ​ $6.99 ព្រោះមានគ្នាច្រើន ហើយ​​​អាច​ភ្លក់​រសជាតិ​ឆ្ងាញ់​​បាន​ផ្សេងៗ​គ្នា​​។ «ខ្ញុំ​ឃើញ​គេ​ចុះ​ផ្សាយ ភីហ្សា១តម្លៃតែ $1.99​​ ខ្ញុំ​ក៏​មក​សាក​មើល​នៅ​ទី​នេះ​ជាមួយ​អ្នក​ផ្ទះ​ ព្រោះ​យើង​អាច​ញាំ​ភីហ្សា​បាន​ឆ្ងាញ់​ៗ​ក្នុង​តម្លៃ​ថោក​” ម៉ាលីកា​ បន្ថែម។

 

អះអាង​ស្រដៀង​នឹង​អតិថិជន​ទាំងពីរ​ខាង​លើ យុវតី ដាណែត ថា «ទី១ ដោយ​តម្លៃ​ថោក មិន​ចាំបាច់ មាន​លុយ​ច្រើន​ក៏​អាច​ញ៉ាំ​ភីហ្សា​បាន​ដែរ ទី២ គឺ​ជាប់​ចិត្តនឹង​រសជាតិ​ភីហ្សា​រសជាតិ​ដើម​មក​ពី​អាមេរិក ដែល​មាន​ច្រើន​រសជាតិ ឯទី៣ សេវា​រហ័ស​ទាន់​ចិត្ត មិន​បាច់​រង់ចាំ​យូរ »។

 

បើកឆាកភ្លាម​ “ស៊ូភើរឡូយ”ទាក់​ទាញ​អតិថិជន​សឹង​មិន​គួរ​ឲ្យ​ជឿ
​​​​​​​​​​​​​កុំ​ភ្លេច​មក​សាក​ល្បង ភីហ្សា​ឆ្ងាញ់​តម្លៃ​ថោក​ពី “ស៊ូភើរឡូយ” របស់ Domino’s Pizza ឲ្យ​បាន​មុន​ផុត​កំណត់​​ថ្ងៃទី៣១ ​តុលា​​ នៅ៥​សាខា​រួម​មាន​៖
– សាខា​ទី១៖ សាខា​បឹងកេងកង
– សាខា​ទី២៖ សាខា​ផ្សារ​ទំនើប ស៊ីធីម៉ល
– សាខា​ទី៣៖ សាខា​អាយ អេហ្វ អិល
– សាខា​ទី៤៖ សាខា​ផ្សារ​ទំនើប អ៊ីអន​ម៉ល
– សាខា​ទី៥៖ សាខា​ភ្នំពេញ​ថ្មី ​​​​

 

​ព័ត៌មាន​បន្ថែមសូម​ចូល​ទៅ​​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia ។ ​សម្រាប់​ការ​​កម្ម៉ង់ សូម​ទាក់ទង​លេខ 1800 20 20 (ហៅ​ដោយ​ឥត​គិត​ថ្លៃ)៕

 

អត្ថបទៈ យ៉ារិទ្ធ