យុវតី​ម្នាក់​ត្រូវបានធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់ ដោយសារ​សា្ន​ដៃ​មិត្តភក្តិ​មានចិត្ត​ច្រណែន​៣​នាក់ (​មាន​វីដេអូ​)

នេះគឺជាអំពើដ៏ព្រៃផ្សៃមួយនៃស្នាដៃក្មេងស្រីជំទង់ ៣ នាក់ នៅក្នុងទីក្រុង Goiás ប្រទេសប្រេស៊ីល ដែលថ្មីៗនេះ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពួកវាបានចាប់សិស្សស្រីវិទ្យាល័យម្នាក់ជាមិត្តស្និទ្ធស្នាល ធ្វើទារុកកម្មនាងយ៉ាងសាហាវអស់រយៈពេល ៤ ម៉ោង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ កញ្ញា កន្លងមកនេះ នៅពេលសិស្សស្រីរងគ្រោះនោះ ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មពិធីជប់លៀងមួយ ដោយពួកឧក្រិដ្ឋជន ។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីជំទង់៣នាក់ដែលមានចិត្តប្រណែន បានល្បួងក្មេងស្រីអាយុ ១៤ ឆ្នាំ មកកាន់ផ្ទះរបស់ពួកគេ និងព្រួតគ្នាធ្វើទារុណកម្មនាងអស់រយៈពេល ៤ ម៉ោង ។ ក្មេងស្រីចិត្តកំណាចទាំងនេះ សូម្បីជីកផ្នូរមួយ ដើម្បីកប់នាងទៀតផង ។

Loading...

តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញ ក្មេងស្រីទំទង់២នាក់ បានយកខ្សែរឹត.កក្មេងស្រីរងគ្រោះ និងបន្ទាប់មក បានប្រើប្រាស់ដំបង, ញញូរ វាយដុំនាងរហូតចេញក្អួតគួរឲ្យអាសូរបំផុត ។

ទោះយ៉ាងណា ក្មេងស្រីរងគ្រោះបានគ្រប់គ្រងរត់គេចខ្លួន នៅពេលពួកក្មេងស្រីដៃឆៅទាំងនេះ បានគិតថា ដៃរបស់ពួកគេប្រឡាក់ពោរពេញដោយឈាម និងនាំគ្នាទៅលាងសំអាត ។

អ្វីដែលធ្វើឲ្យមហាជនសឹងតែទប់កំហឹងពុំបាននោះ គឺនៅពេលប៉ូលីសចាប់បាន ក្មេងស្រីទំទង់ទាំង៣នាក់នេះ បាននិយាយថា ពួកនាងមានការសោកស្តាយខ្លាំងណាស់ ដែលមិនបានសម្លាប់ជនរងគ្រោះ ៕