Deco ៖ Mourinho ​អាច​ជួយ​ Man Utd ត្រលប់​ទៅ​កម្រិត​កំពូល​វិញ​

អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ Chelsea នឹង​ Porto លោក​ Deco ជឿ​ថា​បើ​សិន​ជា​លោក​ Jose Mourinho ទៅ​ដឹកនាំ​ Manchester United នោះ​ឲ្យ​ក្លឹប​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ​ត្រលប់​ទៅ​កាន់​កម្រិត​កំពូល​សារ​ជា​ថ្មី​ ។

ដោយ​ Deco បាន​ប្រាប់​ The Goal ថា​ « ខ្ញុំ​ជឿ​ថា​ក្លឹប​ Manchester United នឹង​ត្រលប់​ទៅ​កាន់​កម្រិត​កំពូល​របស់​ពួក​គេ​វិញ​ ហើយ​អ្នក​ដែល​នាំ​ក្លឹប​មួយ​នេះ​ទៅ​កាន់​កម្រិត​កំពូល​នោះ​គឺ​លោក​ Jose Mourinho » ។

Deco បន្ត​ថា​ « អ្នក​នឹង​មិន​អាច​ឈ្នះ​អ្វី​ទាំង​អស់​បើ​សិន​ជា​គ្មាន​ទំនុក​ចិត្ត​ ហើយ​បច្ចុប្បន្ន​ Man Utd កំពុង​ជួប​បញ្ហា​មួយ​នេះ​ ។ សម្រាប់​ខ្ញុំ​គិត​ថា​ Mourinho អាច​នឹង​នាំ​យក​ទំនុក​ចិត្ត​សារ​ជា​ថ្មី​ទៅ​ដល់​កីឡាករ​នឹង​អ្នក​គាំទ្រ​ » ។

គួរ​បញ្ជាក់​ថា​ចំពោះ​គ្រូ​បង្វឹក​របស់​ Man Utd បច្ចុប្បន្ន​គឺ​លោក​ Luis van Gaal បាន​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​គាំទ្រ​របស់​ក្លឹប​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​គឺ​ជួប​លទ្ធផល​មិន​សូវ​ល្អ​សោះ​ ហើយ​បច្ចុប្បន្ន​ Man Utd ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៥​ប៉ុណ្ណោះ​ក្នុង​ក្រប​ខណ្ឌ​ Premier League ហើយ​បើ​ចំណាត់​ថ្នាក់​នេះ​នៅ​តែ​រក្សា​នោះ​ក្លឹប​ Man Utd ប្រាកដ​ជា​បាត់​បង់​ឱកាស​ប្រកួត​ UEFA Champion League នៅ​រដូវ​កាល​ក្រោយ​មិន​ខាន​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Deco ៖ Mourinho ​អាច​ជួយ​ Man Utd ត្រលប់​ទៅ​កម្រិត​កំពូល​វិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: