ក្រុមហ៊ុន Facebook ​បម្រុង​ត​អ៊ីនធឺណិត​​ ឱ្យ​អ្នក​នៅ​អាមេរិក​ប្រើ​ឥត​​ គិត​ថ្លៃ​ក្រោម​គម្រោង Free Basics របស់​ខ្លួន

ក្រុមហ៊ុន Facebook ​បម្រុង​ត​អ៊ីនធឺណិត​​ ឱ្យ​អ្នក​នៅ​អាមេរិក​ប្រើ​ឥត​​ គិត​ថ្លៃ​ក្រោម​គម្រោង Free Basics របស់​ខ្លួន

ក្រុមហ៊ុន Facebook ថ្មីៗនេះ ត្រូវគេរាយការណ៍ឱ្យដឹងថា កំពុងពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនអ៊ីនធឺណិតឥតខ្សែ និងមន្ត្រីរដ្ឋាភិបាលរបស់អាមេរិក ដើម្បីនាំយកសេវាកម្មហ្វ្រីអ៊ីនធឺណិតកម្រិតមូលដ្ឋាន (Free Basics Service) ដល់ប្រជាជនអាមេរិកប្រើប្រាស់ដោយឥតគិតថ្លៃ។

ក្រុមហ៊ុន Facebook ​បម្រុង​ត​អ៊ីនធឺណិត​​ ឱ្យ​អ្នក​នៅ​អាមេរិក​ប្រើ​ឥត​​ គិត​ថ្លៃ​ក្រោម​គម្រោង Free Basics របស់​ខ្លួន

ប្រភពជិតស្និទ្ធនឹងគម្រោងនេះ បានប្រាប់ទៅកាសែត Washington Post ថា សេវាកម្មហ្វ្រីអ៊ីនធឺណិតនៅអាមេ រិក គឺសម្រាប់ចែកជូនគោលដៅអ្នកប្រើប្រាស់ ដែលមានកម្រិតជីវភាពទាប ពោលគឺមានប្រាក់ចំណូលទាបហើ យមិនមានលទ្ធផលភ្ជាប់អ៊ីនធឺណិតប្រើប្រាស់នោះ។ គេសង្ឃឹមថា សេវាកម្ម Free Basics នេះនឹងចែកចាយជាប្រយោជន៍ទៅដល់ប្រជាជនក្រីក្រប្រើប្រាស់ ពិសេសគឺអាចទាញយកប្រយោជន៍ក្នុងការដែលគេ ទទួលបាន ដើម្បីយល់ដឹងព័ត៌មានសំខាន់ទាក់ទងនឹងសុខភាព ឬព្រឹត្តិការណ៍ពណ៌សំខាន់ៗជុំវិញពិភពលោក និងព័ត៌មានស្ដីពីការស្វែងរកបុគ្គលិកជាដើម។

នេះជាគំនិតដ៏ល្អមួយ ប៉ុន្តែអាចមានមតិចម្រូងចម្រាសខ្លះក៏ថាបាន ដែលវាអាចប៉ះពាល់ទៅលើផលចំណេញនៃអាជីវកម្មរបស់បណ្ដាក្រុមហ៊ុន អ៊ីនធឺណិតក្នុងស្រុកខ្លះ។ ហើយគេនៅបារម្ភទៀតថា ចុះប្រសិន ទៅថ្ងៃក្រោយ Facebook ស្រាប់តែសម្រេចឡើងវិញ ដោយធ្វើការគិតប្រាក់លើកិច្ចសហការគ្នាជាមួយដៃគូ ISP ក្នុងស្រុកវិញ តើនឹងទៅជាយ៉ាងណា?

សូមបញ្ជាក់ថា សេវាកម្មចែកចាយអ៊ីនធឺណិតឱ្យប្រើប្រាស់ឥតគិតថ្លៃ Free Basics របស់ Facebook មកដល់ពេលនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសចំនួន ៤៩ ទូទាំងសាកលលោករួចមកហើយ ហើយក្នុងនោះ ក៏ធ្លាប់បានការសហការពីក្រុមហ៊ុនឥណ្ឌាផងដែរ កាលពីឆ្នាំ២០១៥។ ចំណែកពេលនេះ Facebook ត្រៀមគម្រោ ងថ្មី ដោយនឹងចែកចាយអ៊ីនធឺណិតហ្វ្រីឱ្យប្រជាជនអាមេរិកដែលមានជីវភាពទាប អាចប្រើប្រាស់មិនបាច់ ចំណា យថ្លៃសេវាអ្វីឡើយ។ អ្នកនាំពាក្យ Facebook បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានឆន្ទៈធំក្នុងការតភ្ជាប់សេវាអ៊ីនធឺ ណិតទៅកាន់ពិភពលោក ហើយអាមេរិកក៏អាចស្ថិតក្នុងគម្រោងផងដែរ៕

ប្រភព ៖ thephnompenhtimes

  • ក្រុមហ៊ុន Facebook ​បម្រុង​ត​អ៊ីនធឺណិត​​ ឱ្យ​អ្នក​នៅ​អាមេរិក​ប្រើ​ឥត​​ គិត​ថ្លៃ​ក្រោម​គម្រោង Free Basics របស់​ខ្លួន已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: