វិភាគព័ត៌មានអន្តរជាតិ៖ តើរុស្ស៊ី និងចិនអាចកៀកស្មាគ្នាប្រឆាំងអាមេរិកដែរ ឬទេបើប្រទេសទាំងពីរធ្លាប់មានប្រវត្តិមិនល្អនឹងគ្នា

វិភាគព័ត៌មានអន្តរជាតិ៖ តើរុស្ស៊ី និងចិនអាចកៀកស្មាគ្នាប្រឆាំងអាមេរិកដែរ ឬទេបើប្រទេសទាំងពីរធ្លាប់មានប្រវត្តិមិនល្អនឹងគ្នា
រាល់សម្ពន្ធមិត្តឬទំនាក់ទំនងអន្តរជាតិណាមួយបានកើតឡើងដោយពឹងផ្អែកទៅ លើផលប្រយោជន៍រៀងៗខ្លួន ហើយក៏ត្រូវបែកបាក់វិញដោយសារតែផលប្រយោជន៍ដូចគ្នា។ ដើម្បីបញ្ចៀសការខាតបង់របស់ខ្លួន ប្រទេសនោះអាចនឹងត្រូវប្រើប្រាស់សម្ពន្ធមិត្តដើម្បីកេងយកចំណេញ។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនករណីថ្ងៃទី២៥ ខែមិថុនា ដែល ជាដំណើរទស្សកិច្ចលើកទី១៥ ហើយរបស់ លោកទៅកាន់ប្រទសជិតខាងចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីរុស្ស៊ី។ អាចនិយាយបានថា រុស្ស៊ីនិងចិនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាន ជុំវិញពិភពលោក ពិសេសក្នុងពេលដែល រុស្ស៊ីកំពុងតែធ្លាក់ចូលក្នុងភាពឯកោក្រោយ ពេលលោកខាងលិចបានដាក់ទណ្ឌកម្ម ប្រទេសនេះពាក់ព័ន្ធនឹងវិបត្តិក្នុងប្រទេស អ៊ុយក្រែន។ ចំណែកចិនបានកាត់ផ្តាច់ខ្លួនចេញពីផ្នែកមួយនៃពិភពលោកដើម្បីពង្រីក និងពង្រឹងអំណាចនៅសមុទ្រចិនភាគខាងត្បូង។

ចិនបានប្រឆាំងយ៉ាងដាច់អហង្ការទៅលើការសម្រេចរបស់តុលាការអាជ្ញាកណ្តាល អន្តរជាតិលើករណីបណ្តឹងហ្វីលីពីន។ មិនត្រឹមតែប៉ុណ្ណោះចិនបានពង្រឹងកម្លាំងយោធានៅតំបន់សមុទ្រចិនភាគខាងត្បូងធ្វើឲ្យប្រទេសដែលមានវិវាទនៅក្នុងតំបន់បង្កើនការប្រុងប្រយ័ត្ន និងចំណាយប្រាក់ជាច្រើនដើម្បីការពារជាតិ។

មេដឹកនាំរុស្ស៊ីនិងចិនបានប្រកាសថា ទំនាក់ទំនងប្រទេសទាំងពីរស្ថិតនៅក្នុង ដំណាក់កាលល្អបំផុតមិនធ្លាប់មានពីមុនមក។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានទំនុកចិត្តគ្នាយ៉ាងខ្លាំងដោយរួមដំណើរ លើផ្លូវតែមួយដើម្បីសម្រេចក្តីសុបិន។

រុស្ស៊ីបានផ្សព្វផ្សានូវកំណត់ហេតុចំនួន៣០ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន។ ប៉ុន្តែចំណុចដែលគេចាប់អារម្មណ៍បំផុតនោះគឺកំណត់ហេតុទាំងនោះស្ថិតនៅក្នុងរង្វង់មានកំណត់ដោយប្រទេសទាំងពីរមិនមានកិច្ចព្រៀមព្រៀងណាមួយដែលអាច អនុវត្តក្នុងពេលឆាប់ៗនោះឡើយ។

ទំនាក់ទំនងចិន-រុស្ស៊ីចាប់ផ្តើមពីសង្គ្រាម ការដណ្តើមទឹកដីនិងផលប្រយោជន៍

ទំនាក់ទំនងពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រទេសទាំងពីរបានចាប់ផ្តើមឡើងពីសង្រ្គាមរវាងរុស្ស៊ីនឹងជប៉ុនលើក ទី១នៅឆ្នាំ១៨៩៤-១៨៩៥ ដោយលទ្ធផល គឺរុស្ស៊ីបានគ្រប់គ្រងផ្ទៃដីនៅតំបន់ភាគខាង កើតឆៀងខាងជើងប្រទេសចិនធ្វើជាទីតាំង ហើយបានកសាងផ្លូវដែកនៅភាគខាងកើត ប្រទេសចិន។

ក្រោយសង្គ្រាមរុស្ស៊ី-ជប៉ុនលើកទីពីរបានកើតឡើងនៅឆ្នាំ១៩០៤-១៩០៥ ពេល នោះរុស្ស៊ីបានទទួលបរាជ័យធ្វើឲ្យរុស្ស៊ីបាន បោះបង់តំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង ហើយ ផ្លូវដែកនោះបានធ្លាក់ចូលក្នុងដៃជប៉ុនជា អ្នកគ្រប់គ្រងវិញ។

ឆ្នាំ១៩១៥ សទ្ធិសញ្ញារុស្ស៊ី-ចិន-ម៉ុង ហ្គោលីបានចុះហត្ថលេខាដោយផ្តល់សិទ្ធិគ្រប់គ្រងទៅឲ្យចិននៅម៉ុងហ្គោលីខាងក្រៅដែលមានពលរដ្ឋប្រមាណ៣សែននាក់ រស់នៅ។ ទាំងរុស្ស៊ីនិងចិនសុទ្ធសឹងតែបាន សម្រេចចិត្តមិនបញ្ជូនកម្លាំងទាហានទៅកាន់ទីនោះឡើយ ហើយពលរដ្ឋចិនក៏ត្រូវបានហាមប្រាមមិនឲ្យចូលទៅរស់នៅក្នុងទីនោះដែរ។ គេអាចនិយាយបានថា តំបន់នោះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរ។
ប្រសិនបើការធ្វើបដិវត្ដន៍សៀងហៃឆ្នាំ ១៩១១ ផ្តួលរំលំរាជវង្សឆេងមិនទាន់ធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសមហាអំណាច នោះឡើយ។ ចំណែកបដិវត្តន៍ខែតុលា បានផ្ទុះឡើងនៅឆ្នាំ១៩១៧ធ្វើឲ្យប្រទេស រុស្ស៊ីបានងាកខ្លួនយ៉ាងឆាប់រហ័ស។

ប្រទេសចិនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដោយនៅក្នុងប្រទេសចិនមានរដ្ឋា ភិបាល២ ទី១គឺរដ្ឋាភិបាលនៅទីក្រុងប៉េកាំង ដឹកនាំដោយលោក Yuan shikai ទទួលបាន ការគាំទ្រពីប្រទេសមហាអំណាច និងមួយទៀតគឺរដ្ឋាភិបាលដឹកនាំដោយលោក ស៊ុន យ៉ាតសេង នៅតំបន់ភាគខាងត្បូងប្រទេស ចិន។

ទាំងនោះនៅមិនទាន់គិតដល់តំបន់ ម៉ាន់ជូ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក Chang Tso Lin ដែលជាមេ ដឹកនាំផ្តាច់ការផងទេ។ នៅពេលដែលរដ្ឋា ភិបាលទីក្រុងប៉េកាំងបានរំលាយ ទើបលោក Chang Tso Lin មកកាន់ទីក្រុងប៉េកាំងនៅពេលនោះទើបធ្វើឲ្យការបញ្ចេញអំណាចត្រីកោណត្រូវបាត់បន្តិចម្តងៗ។

ចំណែកប្រទេសរុស្ស៊ីវិញក្រោយការធ្វើបដិវត្តន៍ខែតុលា ឆ្នាំ១៩២២ សហភាព សូវៀតត្រូវបានបង្កើតឡើងពេលនោះ មហាអំណាចថ្មីបានលេចចេញជារូបរាង។

នៅតំបន់ ម៉ានជូ នាខែកញ្ញា ឆ្នាំ១៩២០ រដ្ឋាភិបាលទីក្រុងប៉េកាំងថ្មីបានប្រកាស បញ្ចប់សន្ធិសញ្ញាគ្មានតម្លាភាពដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីដោយមិនទទួលស្គាល់តួនាទីរបស់ស្ថានទូតរុស្ស៊ីនៅតំបន់ Kudachev ការផ្តល់អាទិភាពទៅលើពល រដ្ឋរុស្ស៊ីក៏ត្រូវលុបចោលដោយសិទ្ធិទាំងឡាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ទីក្រុងប៉កាំងវិញមិនមែនរុស្ស៊ីឡើយ។

នៅពេលនោះផ្លូវដែកនៅភាគខាងកើតប្រទេសចិនមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្ស៊ីទៀតទេគឺស្ថិតនៅក្រោមការ គ្រប់ គ្រងរួមពលរដ្ឋចិន៥រុស្ស៊ី៥លើប្រព័ន្ធហិរញ្ញ វត្ថុ ដោយមានក្រុមការពារជាជនជាតិចិន។ ដូច្នេះផលប្រយោជន៍របស់សហភាពសូវៀត នៅលើផ្លូវដែកគឺមិនមានទៀតឡើយ។

នៅតំបន់ Outer Mongolia (ម៉ុងហ្គោលី) ចិនបានចូលទៅកាន់ទីនោះទូទាត់ដណ្តើមផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ។ នៅពេលនោះតំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងដោយកម្លាំងរបស់លោក Ungern Stenberg ទើបស្ថានភាពនៅទីនោះអសន្តិ សុខ។ មិនយូរប៉ុន្មានកងទ័ពក្រហមសូវៀត បានចូលទៅកាន់មុងហ្គោលីគ្រប់គ្រងនៅខែកក្កដាឆ្នាំ១៩២១ ពេលនោះលោក Ungern Stenberg ត្រូវបានចាប់ខ្លួន និង ប្រហារជីវិត។

នៅខែវិច្ឆិកា ឆ្នាំ១៩២១ សន្ធិសញ្ញា សូវៀត ម៉ុងហ្គោលី ត្រូវបានចុះហត្ថលេខា ដែលជាការចាប់ផ្តើមកើតចេញនៅប្រទេស ម៉ុងហ្គោលីឯករាជ្យ។ ប៉ុន្តែនៅមានតំបន់ Urianghai ក្លាយទៅជាប្រទេសសាធារណ រដ្ឋ Tannu –Tuva ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត។

រដ្ឋាភិបាលចិនក្រោយមកបានចាត់ទុកព្រឹត្តិការណ៍ម៉ុងហ្គោលីឯករាជ្យគឺជាការឈឺ ចាប់របស់ចិនដោយចិនមិនអាចគ្រប់គ្រងទីនោះបាន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ តើរុស្ស៊ី និងចិនអាចកៀកស្មាគ្នាប្រឆាំងអាមេរិកដែរ ឬទេបើប្រទេសទាំងពីរធ្លាប់មានប្រវត្តិមិនល្អនឹងគ្នា已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: