លោក សម រង្ស៊ី៖ បណ្ដឹង​លោក ញ៉យ ចំរើន ដែល​ប្ដឹង​លោក ហ៊ុន សែន ជា​រឿង​បុគ្គល

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ពាក្យ​បណ្ដឹង​របស់​លោក ញ៉យ ចំរើន ដែល​ប្ដឹង​ប្រឆាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​អាមេរិក ពី​បទ​ប៉ុនប៉ង​មនុស្សឃាត គឺ​ជា​រឿង​បុគ្គល ដែល​មិនមែន​ជា​ការ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឡើយ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​អាមេរិក តាម​ការ​សម្រេច​របស់​គេ​ផ្ទាល់។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក សម រង្ស៊ី ជុំវិញ​រឿង​នេះ៖

បទសម្ភាសន៍​ជា​វីដេអូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។