ឪពុកដាលីស មិនហាមឃាត់ ប្រសិនជា ប៉ែន ចំរុ៉ង ចង់ទៅមើលកូនស្រី

ភ្នំពេញ៖ បន្ទាប់ពីអ្នកម្តាយវ័យក្មេងរួបស្រស់ អ្នកនាង ភិន សុដាលីស បានសម្រាលកូនស្រី ដោយសុវត្ថិភាពរួចមក បានធ្វើឲ្យបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បង្ហោះនូវរូបថត និងវីដេអូជាច្រើនកូនស្រីរបស់នាង។ ជាពិសេសមហាជន ក៏បានគិតដែរថា គ្មានផ្លូវ ដែលលោកប៉ែន ចំរុង ជាឪពុកក្មេង មិនឃើញមុខកូនស្រីរបស់ខ្លួននោះទេ បើទាំងអ្នកលេងបណ្តាញសង្គម និងបណ្តាសារព័ត៌មាន ចុះផ្សាយព្រោងព្រាតយ៉ាងនេះនោះ។ ចុះចំណែកលោក ប៉ែន ចំរ៉ុង មានប្រតិកម្មយ៉ាងណា ពេលដឹងកូនស្រីបានឃើញពន្លឺព្រះអាទិត្យបែបនេះ? និងចង់ជួបមុខកូនស្រីទេ?

យ៉ាងណាមិញ ងាកមកនិយាយពីឪពុក ភិន សុដាលីស លោកអ៊ិន សុភិន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សម្រាប់រឿងលោកប៉ែន ចំរុ៉ង មានបំណងចង់មកជួបមុខកូនស្រី (ចៅស្រីរបស់គាត់) យ៉ាងណានោះទេ គឺជាសិទ្ធិរបស់ប៉ែន ចំរុ៉ង គាត់គ្មានសិទ្ធិហាមឃាត់អ្វីនោះទេ ហើយគាត់ក៏មិនដឹងថា ប៉ែន ចំរុ៉ង នឹងមកមើលកូនស្រី ឬយ៉ាងណានោះដែរ។

នេះអាចជាការបើកផ្លូវ ឬភ្លើងខៀវមួយរបស់លោក ប៉ែន ចំរុ៉ង ដែលលោក លោកអ៊ិន សុភិន បានថ្លែងបែបនេះ ចុះលោក ប៉ែន ចំរុ៉ង នឹងទៅសួរសុខទុក្ខកូនស្រីឬទេ? ចុះចំនែកសាមីខ្លួនអ្នកនាង ភិន សុដាលីស ព្រមឲ្យ ប៉ែន ចំរុ៉ង ចូលទៅមើលទេ?

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃអ្នកនាង ដាលីស សម្រាលកូន មានអ្នកគាំទ្របានចាប់អារម្មណ៍ដែរថា លោក ប៉ែន ចំរុង បានចែករំលែក នូវសារចម្លែកៗ ទាក់ទងនឹងជីវិតស្នេហា និងគ្រួសារ ដែលហាក់ដូចជាចង់បង្ហាញពីភាពទុក្ខលំបាករបស់ខ្លួន ពេលរស់នៅក្នុងជីវិតឯកាតែម្នាក់ឯង។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត អតីតតារាសម្តែងស្រី ឆយី ក៏បានចូលទៅ Comment នៅក្នុងសារមួយ ដែលលោក ប៉ែន ចំរ៉ុង បានចែករំលែក ដោយរូបនាងបានសរសេរថា "ហ៊ឹម កម្មយើងទេប៉ិ ទ្រាំទៅ ស្អែកទៅ ជួបកូនជាមួយឯងវើយ"។

ចំពោះពាក្យពេចន៍ដែល អ្នកនាង ឆយី បានសរសេរទៅកាន់ លោក ប៉ែន ចំរុង ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំមើលថា តើ លោក ប៉ែន ចំរុង ពិតជាទៅរកកូនស្រីរបស់ខ្លួន ដូចអ្នកនាង ឆយី បានសរសេរដែរទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload