តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

​ការ​វះ​កាត់​កែ​សម្ផស្ស​​បាន​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​តារា​កូរ៉េ​ តែ​​​មាន​តារា​ខ្លះ​ មិន​ហ៊ាន​ទទួល​ស្គាល់​ថា​ខ្លួន​កែ​សម្ផស្ស​​ឡើយ។​ ចំណែក​តារា​ខ្លះ​ទៀត​ ហ៊ាន​បង្ហាញ​​ជា​​សាធារណៈ​ ពី​សម្រស់​មិន​ធម្មជាតិ​របស់​ខ្លួន ជាក់​ស្ដែង​ដូច​ជា​តារា​ស្រី​មួយ​ចំនួន​ខាង​ក្រោម៖

 

១. Jessi

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

កាល​ពី​ថ្មីៗ​នេះ​នៅ​ក្នុង​កម្មវិធី​ “Happy Together” តារា​រ៉េប​រូប​នេះ​ បាន​លើក​ឡើង​ពី​ការ​វះកាត់​ពង្រីក​ដើម​ទ្រូង​របស់​ខ្លួន​​ថា៖ “ខ្ញុំ​ជា​អ្នក​បង់​លុយ​​សម្រាប់​ការ​វះកាត់​របស់​ខ្ញុំ។ ហេតុ​អ្វី​ត្រូវ​ឲ្យ​ខ្ញុំ​លាក់​បាំង? មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​លាក់​បាំង​ពី​ការ​វះកាត់។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។ ប្រសិន​បើ​អ្នក​បាន​ធ្វើ គួរ​តែ​ទទួល​ស្គាល់​ទៅ​ថា​បាន​ធ្វើ”។

 

២. Lee Si Young

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

បន្ទាប់​ពី​​រូប​ភាព​ពី​មុន​របស់​ខ្លួន​បាន​បែក​ធ្លាយ​ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​សារភាព​​ថា នាង​ពិត​ជា​បាន​វះកាត់​កែ​សម្ផស្សមែន។ នាង​ទទួល​ស្គាល់​​ ដោយ​សារ​​គ្រប់​គ្នា​អាច​មើល​ដឹង​ ពេល​ប្រៀប​រូប​ពី​មុន​ ជា​មួយ​រូប​បច្ចុប្បន្ន។

 

៣. Jung Chae Yeon ក្រុម​ DIA

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

វា​ពិត​ជា​​ឲ្យ​គាំទ្រ​​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា​ សមាជិក​កំពូល​សម្រស់​ប្រចាំ​ក្រុម​​ចម្រៀង​ DIA ​រូប​នេះ​ បាន​ឆ្លង​កាត់​ការ​កែ​សម្ផស្ស។ ការ​ពិត​ត្រូវ​បាន​បង្ហាញ​ក្នុង​កម្មវិធី​ “Video Star” ដោយ​នាង​ពិត​ជា​បាន​កែ​ច្រមុះ ប៉ុន្តែ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា​ត្របក​ភ្នែក​ពីរ​ជាន់​ដែល​មាន​ គឺ​មាន​ដោយ​ធម្មជាតិ។

 

៤. Nam Gyuri

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

តារា​ចម្រៀង​ដែល​ប្រែ​ខ្លួន​ជា​តារា​សម្ដែង​រូប​នេះ ​បាន​សារភាព​ថា ​បាន​កែ​ខៃ​​ច្រមុះ​របស់​ខ្លួន​ តែ​មិន​មែន​ធ្វើ​តែ​ម្ដង​ឡើយ​ ពោល​ដល់​ទៅ​ពីរ​ដង។

 

៥. Park Han Byul

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

តារា​សម្ដែង​ដ៏​ស្រស់​ស្អាត​រូប​នេះ​ មិន​ភ័យ​ខ្លាច​ឡើយ ​ក្នុង​ការ​សារភាព​ថា ​ខ្លួន​បាន​​កែ​ខៃ​សម្រស់​បន្តិច​បន្តួច។ នៅ​ក្នុង​កម្មវិធី​ “Law of The Jungle” តារា​រូប​នេះ​បាន​សារភាព​ថា​ បាន​ដេរ​ភ្នែក​ឲ្យ​តូច​ ដើម្បី​ឲ្យ​កាន់​តែ​ទាក់​ទាញ។

 

៦. UEE ក្រុម​ After School

 

តារា​ស្រី​កូរ៉េ​ស្រស់ៗ ដែល​ហ៊ាន​​សារភាព​ពី​​​សម្រស់​មិន​​ធម្មជាតិ​របស់​ខ្លួន

 

នៅ​ក្នុង​កម្មវិធី​ “Sang Sang Plus”តារា​ចម្រៀង​រូប​នេះ​ បាន​ចែក​រំលែក​ថា៖ “មនុស្ស​ជា​ច្រើន​តែង​សួរ​ខ្ញុំ​ថា ​មាន​កែ​សម្ផស្ស​ឬ​ទេ​ក្រោយ​ប្រឡូក​សិល្បៈ? ភ្នែក​របស់​ខ្ញុំ​មិន​ស្មើ​គ្នា​ពី​ធម្មជាតិ​ ហេតុ​នេះ​ ដោយ​ចង់​ឲ្យ​វា​ស្មើ​គ្នា​ ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ជួសជុល​បន្តិច​បន្តួច។ មាន​តែ​ប៉ុណ្ណឹង​ឯង”៕

 

ចុច​អាន៖ គន់​សម្ផស្ស​តារា​ចម្រៀង​​ស្រី​កូរ៉េ​រូប​ណា​ស្រស់​ជាង​គេ​ ក្នុង​ឈុត​ប៉ូលិស?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AllKpop​​​​​
​​​​​​​​