អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយព្រោងព្រាតពីអារម្មណ៍ ប៉ែន ចំរុង គិតយ៉ាងណាចំពោះកូនស្រីដែលទើបនឹងកើតរួចមក ឃើញថា ប៉ែន ចំរុង ហាក់ដូចជាមិនមានសកម្មភាពណាមួយឆ្លើយតបនឹងរឿងនេះទេ រហូតមានការលើកឡើងមួយចំនួនថា ប៉ែន ចំរុង គឺមិនហ៊ានប្រឈមមុខ ឬ ទៅជួបមុខកូនស្រីឡើយ ដោយសារខ្លាចមានភាពចម្រូងចម្រាស់ជាមួយអតីតភរិយា និង ឪពុកក្មេកលោក អ៊ិន សុភិន ។

អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?

Loading...

ជាមួយនឹងការលើកឡើងនេះ មានដំណឹងមួយគួរឱ្យភ្ញាក់ផ្អើលបំផុតពីលោក អ៊ិន សុភិន ជាឪពុករបស់ ភិន សុដាលីស ដែលទើបសម្រាលបានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ថាបានបើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង ក្នុងការទៅមើលកូននៅមន្ទីរពេទ្យហើយ ។ ទន្ទឹមនឹងនេះគេក៏បានលើកជាសំណួរទៀតថា តើ ប៉ែន ចំរុង នឹងហ៊ានទៅឬក៏អត់?

អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?

ទាក់ទងនឹងដំណឹងខាងលើនេះ ដោយមានភ្ជាប់ជាមួយចម្ងល់ថាតើលោក អ៊ិន សុភិន គិតយ៉ាងណាចំពោះ ប៉ែន ចំរុង មកមើលកូននៅមន្ទីរពេទ្យនោះ? បើតាមសម្តីរបស់លោក អ៊ិន សុភិន ក៏បានឱ្យដឹងដែរថា «លោកគ្មានផែនការណាមួយបិទផ្លូវចំពោះរឿង ប៉ែន ចំរុង ចង់ទៅមើលមុខកូនស្រីឡើយ ហើយលោកក៏មិនបានបិទសិទ្ធិ ឬ ទៅជំទាស់អ្វីដែរ បើ ប៉ែន ចំរុង ចង់មកឬមិនមកជារឿងរបស់គេ ហើយបើចង់ដឹងថា ប៉ែន ចំរុង មកឬអត់ សួរគេខ្លួនឯងទៅ» ។

អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?

នេះជាដំណឹងដ៏ល្អមួយសម្រាប់ ប៉ែន ចំរុង ដែលជាឪពុកក្នុងការមានឱកាសបានទៅមើលមុខកូនស្រីដោយផ្ទាល់នៅមន្ទីរពេទ្យ ព្រោះអតីតឪពុកក្មេករបស់លោក បានបើកចំហទ្វារបន្ទប់មន្ទីរពេទ្យរួចជាស្រេចហើយ តែសំខាន់លើ ប៉ែន ចំរុង ចង់ ឬក៏ហ៊ានទៅមើលមុខកូនឬយ៉ាងនោះទេ ៕ សាកល

អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?អ៊ិន សុភិន បើកភ្លើងខៀវស្វាគមន៍ ប៉ែន ចំរុង រឿងទៅមើលកូនស្រី?

ប្រភព៖ pmhotnews