ភ្ញាក់​ផ្អើល​! អក្សរ​ខ្មែរ​បង្ហាញខ្លួន​ក្នុង​វីដេអូ​របស់​ Mark Zuckerberg

កាលពីពេលកន្លងទៅនេះគណនី Facebook របស់ Mark Zuckerberg ដែលជាអ្នកបង្កើតបណ្ដាញសង្គមនេះផ្ទាល់ បានបង្ហោះវីដេអូខ្លីមួយប្រកាសឲ្យដឹងពីភាសាទាំងអស់មានលើ Facebook។

អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានភាពភ្ញាក់ផ្អើលនោះគឺគេសង្កេតឃើញមានភាសាខ្មែរបញ្ចូលនៅក្នុងវីដេអូនេះដែរ ដោយមានសរសេរថា “ចូលចិត្ត” បូករួមនឹងការបញ្ជាក់ថា ភាសាខ្មែរ បានបញ្ចូលលើ Facebook នៅខែសីហា ឆ្នាំ ២០១៥។

Loading...

តាមការរៀបរាប់ដែលភ្ជាប់ជាមួយវីដេអូឲ្យដឹងដែរថាបច្ចុប្បន្ន Facebook មានបញ្ចូលភាសាច្រើនជាង ១០០ ភាសា ដោយក្នុងនោះភាសាអង់គ្លេសមានប្រើប្រាស់ដល់ជាង ១ ពាន់លាននាក់៕

ប្រភព៖ sabay