សម្លរការីណាំយា

សម្លរការីណាំយា

គ្រឿងផ្សំ
– ត្រីរ៉ស់ ធ្វើអោយស្អាត ( យកស្រកាចេញ )
– គល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត
– ម្ទេសក្រៀម ( ត្រាំទឹកអោយទន់ រួចកាត់ជាដុំតូចល្មម )
– ខ្ទិះដូង ( ខ្ទិះដើម ខ្ទិះចុង )
– សណ្ដែកដីលីង ( បុកអោយរៀងម៉ត់បន្តិច )
– អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប
វិធីធ្វើ
– យកគល់ស្លឹកគ្រៃ ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រមៀត និង ម្ទេសក្រៀម យកទៅក្រឡុកចូលគ្នាអោយម៉ត់ ( ពេលក្រឡុកដាក់ទឹក បន្តិច )
– ត្រី យកទៅស្ងោអោយឆ្អិន រួចបេះយកតែសាច់ បន្ទាប់មកយកមកបុកអោយរៀងម៉ត់បន្តិច រួចទុកមួយអន្លើរ
– យកគ្រឿងដែលបុកហើយ មកចែកជាពីរចំណែក ( មួយចំណែកទុក ) មួយចំណែកទៀតយកមកលាយជាមួយត្រី និង សណ្ដែកដីបុក មកកូរលាយចូលគ្នាអោយសព្វ និង ដាក់អំបិលបន្តិច
– ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់គ្រឿងបុកចូលរំលីងអោយឈ្ងុយ ហើយដាក់គ្រឿងដែលបុកលាយជាមួយត្រីចូល កូរអោយ សព្វ ( ប្រើភ្លើចតិចៗល្មម ) បន្ទាប់មកដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរអោយសព្វចូលជាតិ
– រួចដាក់ខ្ទិះដូង( ខ្ទិះចុង ) និង ទឹកបន្តិចចូល ទុកអោយពុះ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើកភ្លើងអោយខ្លាំងវិញ )
– ជាចុងក្រោយបន្ថែមខ្ទិះដូង ( ខ្ទិះដើម ) ទុកអោយពុះ លើកចេញ រួចជាការស្រេច ៕

សម្លរការីណាំយា

សម្លរការីណាំយា

សម្លរការីណាំយា

សម្លរការីណាំយា

សម្លរការីណាំយា

ប្រភព ៖ iknow