ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាកល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ

ស្រីៗជនជាតិឥណ្ឌាពិតជាមានសក់ក្រាស់ និងវែងល្អណាស់ យើងជឿថាអ្នកក៏ចាប់អារម្មណ៏ឃើញថាអីញ្ចឹងដែរ។ ចុះអ្នកវិញ ចង់អោយសក់ឆាប់វែង និងដុះបានក្រាស់អីញ្ចឹងដែរទេ? យើងមានរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាមួយចំនួនដែលចង់ចែករំលែក ដូច្នេះអ្នកដែលចង់បានសក់ក្រាស់ និងឆាប់វែងអាចសាកល្បងរូបមន្តទាំងនេះបាន។

១ អប់សក់ជាមួយប្រទាលកន្ទុយក្រពើ ឬអាឡូវ៉េរ៉ា

ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាកល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ

–       កាត់ប្រទាលកន្ទុយក្រពើពីរ ឬបីសន្លឹក

–       ចិតសំបកអោយស្អាត រួចច្របាច់ ឬយកស្លាបព្រាកិនរហូតដល់ម៉ដ្ឋច្រោះយកទឹក

–       យកទឹករបស់វាទៅម៉ាស្ស៉ានៅគល់សក់ដើម្បីអោយជ្រាបចូលក្នុងឬសសក់

–       ទុកចោលហោចណាស់ក៏ពីរម៉ោងដែរ ឬបើអ្នកខ្ជិលលាងសក់អាចទុកមួយយប់ទល់ភ្លឺស៊ឹមលាងក៏បានដោយមិនដាច់បាក់សាប៊ូ។

២ លាងសក់ជាមួយនឹងទឹកខ្មេះប៉ោម

ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាកល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ

–       កក់សក់របស់អ្នកអោយស្អាត

–       ជំនួសដោយការប្រើក្រែមបន្ទន់សក់ អ្នកត្រូវប្រើទឹកខ្មេះប៉ោមវិញ

–       មិនបាច់លាងចេញទេព្រោះទឹកខ្មេះប៉ោមគ្មានក្លិនផ្សារដូចទឹកខ្មេះធម្មតាឡើយ។

៣ បន្ថែមប្រ៉ូតេអ៊ីនដល់ស្បែកក្បាលដោយពងទាស

ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាកល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ

–       យកពងទាពីរគ្រាប់

–       គោះយកតែផ្នែកស និងវ៉ៃអោយបែក ហើយយកទៅម៉ាស្ស៉ាស្បែកក្បាល

–       ដើម្បីអោយកាន់តែមានប្រសិទ្ធភាពអ្នកអាចរុំសក់ជាមួយនឹងមួកផ្លាស្ទិកប្រហែលជា២០នាទី បន្ទាប់មកលាងចេញជាមួយទឹកធម្មតា៕

ប្រភព ៖ mylekha

  • ចង់បានសក់ក្រាស់ និងដុះលឿនគួរតែសាកល្បងរូបមន្តធម្មជាតិសំងាត់ពីឥណ្ឌាទាំងនេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: