ជ័រកៅស៊ូក្រាលថ្នល់ក្តៅលេចធ្លាយចាក់លើកម្មករ បណ្តាលឲ្យរងរបួសរលាកធ្ងន់ធ្ងរម្នាក់នៅកាណាដា

បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ជាមួយរបួសរលាកធ្ងន់ធ្ងរ ក្រោយជ័រកៅស៊ូក្តៅ បានធ្លាយចាកលើគាត់ ក្នុងអំឡុងពេលធ្វើការនៅលើថ្នល់ ។

ប៉ូលីសក្រុង Toronto (កាណាដា) និយាយថា មុនពេលកើតហេតុ បុរសអាយុ ៤៦ ឆ្នាំ មក ដែលពុំត្រូវបានបញ្ចេញឈ្មោះ បានកំពុងស្ថិតនៅក្នុងរថយន្តផ្ទុកជ័រកៅស៊ូក្តៅក្រាលថ្នល់ រួមជាមួយអ្នករួមការងាររបស់គាត់ ។ គាត់អង្គុយនៅកៅអីក្រោយ នៅពេលរថយន្តចូលមកដល់ស្តុប១រំពេច ខណៈអ្នកបើកបរបានកត់សម្គាល់ឃើញថា មានអ្វីៗបានធ្លាក់ចេញពីរថយន្ត ។ ជាលទ្ធផល ជ័រកៅស៊ូដ៏ក្តៅបានធ្លាយធ្លាក់លើកម្មករ និងស្អិតរឹងជាប់នៅនឹងក្បាលរបស់គាត់តែម្តង ។

Loading...

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ជ័រកៅស៊ូមានកម្តៅកម្រិតប្រហែល ៤០០ ដឺក្រេ ។ នៅពេលជ័រកៅស៊ូក្តៅបានប៉ះទៅនឹងខ្យល់ វាឆាប់រឹងបំផុត នោះវានឹងបង្ខាំងកម្មកររូបនោះចេញពីក្នុងរថយន្តរួច ។

ក្រុមពន្លត់អគ្គីភ័យដែលបានមកដល់កន្លែងកើតហេតុ បានកាត់ផ្តាច់ផ្នែកនៃរថយន្ត និងជ័រកៅស៊ូរឹង ដើម្បីរំដោះកម្មករ ។

គ្រូពេទ្យជឿថា កម្មកររូបនោះពុំស្លាប់នោះទេ ដោយសារតែគាត់បានពាក់អាវការពារ ។ ទោះយ៉ាងណា គាត់ត្រូវរលាកធ្ងន់ធ្ងរនៅក្បាល, មុខ និងដៃ ។

បុរសរងគ្រោះរូបនោះ ស្ថិតក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ ខណៈបុរស២នាក់ទៀត នៅផ្នែកខាងក្រោយរថយន្ត ពុំរងរបួស ៕