ភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយ

6 Videos


ភិន សុដាលីស បានបង្ហាញនូវអារម្មណ៍ក្នុងចិត្ត ដែលស្ដែងចេញពីសេចក្ដីស្រឡាញ់ចំពោះកូនស្រីដែលទើបតែកើតបានរយៈពេលត្រឹមតែ ៣ថ្ងៃ ដោយភ្ជាប់មកជាមួយនូវរូបថតមួយសន្លឹកដែលពោរពេញដោយភាពកក់ក្ដៅបីត្រកងកូនស្រីដែលគ្មានឪពុកនៅចាំមើលថែដូចស្ត្រីដទៃ។

ភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយ

កូនស្រីម្ចាស់ផលិតកម្មមហាហង្សរូបនេះ បានបង្ហាញអារម្មណ៍ពិតចេញពីដួងចិត្តថា «បន្ទាន់ពី២០ម៉ោងលើគ្រែពេទ្យ, ទីបំផុតព្រះនាងតូចរបស់ខ្ញុំបានប្រសូតចេញមកហើយ។ ស្វាគមន៍មកកាន់ពិភពលោកមួយនេះ។ យើងនឹងកាន់ដៃគ្នាឆ្លងកាត់រឿងរ៉ាវល្អអាក្រក់ជាមួយគ្នា។ ម៉ាក់ស្រលាញ់កូន  »។

ភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយ

អ្នកម្ដាយវ័យក្មេងរូបនេះ ក៏មិនភ្លេចមនុស្សគ្រប់គ្នាដែលចាំជួយលើកទឹកចិត្តនាងផងដែរ ដោយនាងបានបន្ថែមថា «អរគុណអ្នកទាំងអស់គ្នាចំពោះការជូនពរនិងការមកសួរសុខទុក្ខ» ហើយនេះក៏ជារូបថតដំបូងបង្អស់ដែល ដាលីស បានថតជាមួយកូនស្រី និងដាក់បង្ហោះជាសាធារណដើម្បីចែករំលែកក្ដីស្រឡាញ់ដល់មហាជន៕ BeBe

ភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយភិន សុដាលីស បង្ហាញអារម្មណ៍ក្នុងចិត្តដែលបានធ្វើជាអ្នកម្ដាយ