Pep Guardiola កំពុង​ចាប់​អារម្មណ៍​ក្នុង​នាំ​កីឡាករ​របស់​ Arsenal ២​រូប​​ទៅ​កាន់​ Man City

គ្រូបង្វឹករដូវកាលក្រោយរបស់ក្លឹប Man City លោក Pep Guardiola ថ្មីៗនេះបានបង្ហើបពីការនាំយកកីឡាករចំណូលថ្មីៗ២រូប មកចូលរួមជាមួយ Man City រដូវកាលក្រោយ ។

ខណៈយោងតាម The Mirror បានឲ្យដឹងកីឡាករ២រូបដែលលោក Guardiola ចង់បានសុទ្ធតែជាកីឡាកររបស់ Arsenal ដោយមួយរូបគឺខ្សែបម្រើសញ្ជាតិអង់គ្លេស Jack Wilshere និងមួយរូបទៀតគឺជាខ្សែប្រយុទ្ធសញ្ជាតិឈីលីគឺ Alexis Sanchez ។

ដោយឡែកយោងតាមរបាយការណ៍បានបញ្ជាក់ថា Man City ត្រៀមផ្ដល់ទឹកប្រាក់ប្រមាណជា៨០លានផោនសម្រាប់ Arsenal ចំពោះការទិញកីឡាករទាំង២នេះ តែមិនទាន់ច្បាស់ថា Arsenal អាចឬអត់នៅឡើយទេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

 

  • Pep Guardiola កំពុង​ចាប់​អារម្មណ៍​ក្នុង​នាំ​កីឡាករ​របស់​ Arsenal ២​រូប​​ទៅ​កាន់​ Man City已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: