នារី​ម្នាក់​ច្រៀង​ពីរោះ​ពេក​រហូត​ធ្វើ​ឲ្យ​គណៈ​កម្មការ​បញ្ឈប់​ការ​ច្រៀង​របស់​នាង​ទាំង​ពាក់​កណ្ដាល​ទី​

ក្នុងកម្មវិធីប្រលងចម្រៀង X-Factor រដូវកាលទី២ក្នុងប្រទេសអ៊ុយក្រែនបេក្ខនារីម្នាក់បានធ្វើឲ្យគណៈកម្មការមានការហួសចិត្តជាមួយសំឡេងដ៏ពីរោះនាងរហូតគិតថានោះមិនមែនជាសំឡេងដែលនាងច្រៀងផ្ទាល់ ដូចនេះពួកគេបានសម្រេចចិត្តផ្អាកការច្រៀងរបស់នាងទាំងពាក់កណ្ដាលទី ។

តោះចង់ដឹងថាមានអ្វីកើតឡើងបន្តសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

បេក្ខនារីដែលមានសំឡេងដ៏អស្ចារ្យរូបនេះមានឈ្មោះថា Aida Nikolaichuk ហើយបទចម្រៀងដែលនាងបកស្រាយនោះមានឈ្មោះថា Lullaby ។ គួរបញ្ជាក់ថាក្រោយការច្រៀងរបស់នាងបានបញ្ចប់គណៈកម្មការទាំងអស់បានសរសើរនាងយ៉ាងខ្លាំងហើយក្នុងនោះគណៈកម្មការម្នាក់បាននិយាយថាមូលហេតុដែលគេបញ្ឈប់ការច្រៀងរបស់នាងព្រោះគេមិនជឿជាក់លើត្រចៀករបស់គេព្រោះតែសំឡេងនាងពីរោះខ្លាំងពេក ។

បច្ចុប្បន្ន Aida Nikolaichuk បានក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបក្នុងប្រទេសអ៊ុយក្រែនដោយនាងបានចេញ Album ចម្រៀងចំនួន៣រួចមកហើយដែល Album ដំបូងគេគឺ We Under On The Sky ចេញលក់កាលពីថ្ងៃទីខែឧសភាឆ្នាំ២០១៣ ខណៈ Album ទី២គឺ My Pod Odnim Nebom ចេញលក់កាលពីថ្ងៃទី១៤ខែធ្នូ២០១៣ និង Album ទី៣គឹ TBA ចេញលក់កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០១៤ ។

ប្រភព ៖ Youtube & Wikipedia
ប្រែសម្រួល ៖ វិចទ័រ

  • នារី​ម្នាក់​ច្រៀង​ពីរោះ​ពេក​រហូត​ធ្វើ​ឲ្យ​គណៈ​កម្មការ​បញ្ឈប់​ការ​ច្រៀង​របស់​នាង​ទាំង​ពាក់​កណ្ដាល​ទី​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: