មេដឹកនាំ​អាមេរិក​ប្រ កាស​ដក​ទណ្ឌកម្ម​ពី​ប្រ ទេស​ភូមា

មេដឹកនាំ​អាមេរិក​ប្រ កាស​ដក​ទណ្ឌកម្ម​ពី​ប្រ ទេស​ភូមា

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃនេះ បានថ្លែងថាលោកនឹងដកទណ្ឌកម្ម ទៅលើប្រទេសភូមា ដោយបញ្ឈប់នូវបទបញ្ជាអាសន្នមួយ ដែលចាត់ទុកគោលនយោបាយរបស់អតីតរដ្ឋាភិបាលយោធាភូមាជាការ គំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក អូបាម៉ា បានថ្លែងដូច្នេះនៅក្នុងលិខិតមួយច្បាប់បញ្ជូនទៅក្រុមមេដឹកនាំសភា ដែលបានប្រកាសឲ្យដឹង ពីការសម្រេចចិត្តរបស់លោក។ ក្នុងលិខិតនោះ លោក អូបាម៉ា បានថ្លែងថា លោកបានសម្រេចចិត្តថា ស្ថានការ ណ៍ដែលជំរុញឲ្យមានការលើកកម្ពស់ស្ថានភាពអាសន្នជាតិ បានផ្លាស់ប្ដូរយ៉ាងច្រើន តាមរយៈការរីកចម្រើន នៃស្ថានភាពនយោបាយនៅប្រទេសភូមា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកផងដែរ៕

ប្រភព ៖vodhotnews

  • មេដឹកនាំ​អាមេរិក​ប្រ កាស​ដក​ទណ្ឌកម្ម​ពី​ប្រ ទេស​ភូមា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: