អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់

មានកម្មវិធីពេលយប់ប្រាកដជាសប្បាយណាស់ ហើយត្រូវផឹកទាល់តែស្រវឹងទៀត ប៉ុន្តែកុំភ្លេចថាស្អែកឡើងមិនមែនជារឿងងាយស្រួលឡើយ។ បើប៉ះចំចុងសប្តាហ៏មិនអីទេ តែបើស្រវឹងធ្ងន់ពីយប់ ស្អែកឡើងត្រូវទៅធ្វើការទៀតច្បាស់ជាវេទនាក្នុងខ្លួនរកធ្វើអ្វីមិនកើតទេ។ ដូច្នេះ យើងសូមណែនំាអាហារពេលព្រឹក៤មុខដែលអ្នកគួរទទួលទានដើម្បីកាត់បន្ថយអាការៈធីងធោងដែលបន្សល់ពីយប់ និងជួយអោយអ្នកឆាប់ស្វាង។

មីទឹកស៊ុប

អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់

មីទឹកស៊ុបជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតរបស់ប្រជាជនជប៉ុនក្នុងការកាត់បន្ថយអាការៈធីងធោងដែលបន្សល់ពីយប់។ យើងសូមណែនំាំអោយអ្នកកុំទទួលទានមីស្រុស តែជាមីទឹកស៊ុបព្រោះទឹកស៊ុបមានគ្រឿងផ្សំគ្រប់គ្រាន់ បើបានអោយរៀងហឹរបន្តិចទៀតកាន់តែប្រសើរ។

បបរ

អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់

បបរអ្វីក៏បានអោយតែក្តៅៗ អ្នកនឹងទទួលបានអារម្មណ៏ថាស្រួលខ្លួនក្រោយទទួលទានបបរក្តៅៗរួច។

ស៊ុប Haejangguk

អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់

ប្រជាជនកូរ៉េតែងតែទទួលទានស៊ុប Haejangguk ឬគេតែងតែហៅថាស៊ុបបណ្តេញអាការៈធីងធោង។ ស៊ុបនេះពូកែដូចវេទមន្តអីញ្ចឹង ហើយមិនពិបាកធ្វើទេដោយគ្រឿងផ្សំចំបងដែលអ្នកត្រូវការមានតែ ស្ពៃបូកគោ សណ្តែកបណ្តុះ សាច់គោ ឬឆ្អឹងស៊ុប តែប៉ុណ្ណោះ អ្នកក៏អាចបន្ថែមបន្លែផ្សេងៗ ឬគ្រឿងក្នុងតាមចំណង់ចំណូលចិត្តផងដែរ។

ហ្វើ

អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់

យើងជឿថាអ្នកច្បាស់ជាស្គាល់អាហាររបស់វៀតណាមមួយនេះហើយ។ ដឹងថាហេតុអី ហ្វើ ឬខ្មែរចំណាំហៅថា គុយទាវសសៃធំ អាចជួយកាត់បន្ថយអាការៈធីងធោងទេ? ព្រោះក្លិនដ៏ឈ្ងុយរបស់ជី និងស្លឹកខ្ទឹមនឹងធ្វើអោយអ្នកមានអារម្មណ៏ថាស្រស់ស្រាយ៕

ប្រភព ៖ mylekha

  • អាហារ៤មុខដែលអ្នកគួរសាកល្បងក្រោយសល់ចំហាយធីងធោងពីយប់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: