អី​យ៉ា​ Man Cityចូល​រួម​ប្រជែង​ជាមួយ​ Arsenal ក្នុង​ការ​ដេញ​ថ្លៃ​យក​ Benzema ដែរ​ហើយ​

ស្រប​ពេល​ដែល​ក្លឹប​ Arsenal កំពុង​ទាក់​ទង​ចង់​បាន​កីឡាករ​ Benzema ពី​ក្លឹប​ Real Madrid ស្រាប់​តែ​ពេល​នេះ​មាន​ដំណឹង​ថា​ក្លឹប​ Manchester City ឯណោះ​បាន​ធ្វើ​ការ​លើ​ដេញ​ថ្លៃ​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្នុង​តម្លៃ​ ៧០​លាន​អ៊ឺរ៉ូ​រួច​បាត់​ទៅ​ហើយ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ Esporte ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ស្ថិត​ក្នុង​ក្នុង​គោល​ដៅ​របស់​ក្លឹប​ធំៗ​ជា​ច្រើន​បន្ទាប់​ពី​គ្រូ​បង្វឹក​ថ្មី​ Real Madrid លោក​ Rafa Benitez មាន​គម្រោង​ដាក់​កីឡាករ​ Cristain Roanldo នឹង​ Gareth Bale ធ្វើ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ទៅ​វិញ​ ដែល​អាច​ធ្វើ​រូប​គេ​នឹង​ត្រូវ​អង្គុយ​ក្នុង​កៅ​អ៊ី​បម្រុង​វិញ​ ។

ក្លឹប​ Man City ចង់​បាន​ Benzema ទៅ​រួម​ក្រុម​បន្ទាប់​ពី​ក្លឹប​មួយ​នេះ​កំពុង​ខ្វះ​ខាត​ខ្សែ​ប្រយុទ្ធ​បន្ទាប់​ពី​កីឡាករ​ Stevan Jovetic , Alvaro Negredo , នឹង​ Edin Dzeko សុទ្ធ​តែ​ចាក​ចេញ​ ខណៈ​ក្លឹប​នៅ​សល់​តែ​ខ្សែ​ប្រយុទ្ធ​តែ​២​រូប​ប៉ុនោះ​គឺ​ Sergio Aguero និង Wilfred Bony ប៉ុនោះ​ ដូចនេះ​ពួក​ចង់​បាន​ Benzema ជា​ខ្លាំង​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អី​យ៉ា​ Man Cityចូល​រួម​ប្រជែង​ជាមួយ​ Arsenal ក្នុង​ការ​ដេញ​ថ្លៃ​យក​ Benzema ដែរ​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: