ភិន សុដាលីស ក្រោកមកបីកូនទាំងព្រឹក ក្រោយសម្រាកនៅលើគ្រែពេទ្យអស់ ២០ម៉ោង!

ភ្នំពេញ៖ បន្ទាប់ពីសម្រាល បានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ យ៉ាងលំបាកលំបិន អ្នកម្តាយវ័យក្មេងអ្នកនាង ភិន សុដាលីស បានងើបចេញពីលើគ្រែពេទ្យ មកបីថ្នាក់ថ្នមកូនស្រីសំឡាញ់ចិត្តតែមួយរបស់ខ្លួន នៅម៉ោងប្រហែលជា១០ព្រឹកនេះ ព្រមទាំងបានបង្ហើរសារមួយឃ្លា ដ៏មានអត្ថន័យជ្រាលជ្រៅចាក់ចំបេះដូងមិត្តៗ អ្នកគាំទ្រអ្នកនាងជាច្រើន នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ។

សារមួយឃ្លានោះត្រូវបានបង្ហោះនៅលើផេកផ្ទាល់ខ្លូនរបស់នាង ដែលមានឈ្មោះជាផ្លូវការថា Katy Love ដែលមានសេចក្តីដូច្នេះ៖ «បន្ទាប់ពី២០ម៉ោងលើគ្រែពេទ្យ ទីបំផុតព្រះនាងតូចរបស់ខ្ញុំ បានប្រសូតចេញមកហើយ។ ស្វាគមន៍មកកាន់ ពិភពលោកមួយនេះ។ យើងនឹងកាន់ដៃគ្នាឆ្លងកាត់រឿងរ៉ាវល្អអាក្រក់ជាមួយគ្នា។ ម៉ាក់ស្រលាញ់កូន អរគុណអ្នកទាំងអស់គ្នាចំពោះការជូនពរនិងការមកសួរសុខទុក្ខ» After 20 hours struggle on the hospital bed, now here I come my baby princess, Kate. Welcome to this world. Hold my hand and go through the good and bad. I love you. Thank everyone for your wishes and kind visit.។»

តាមរយៈការសរសេររៀបរាប់ ដ៏មានន័យនេះនៅក្នុងហ្វេសប៊ុក ក៏មានមិត្តភក្តិជាច្រើន បានចូលមក Like និង Comment លើកទឹកចិត្តនាង និងកូនស្រី ព្រមទាំងចូលរួមអបអរ សាទរនូវវត្តមាននាងតូច ដែលទើបនឹងកើតនេះមកកាន់ពិភពលោកថ្មី។

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ឪពុក ភិន សុដាលីស លោកអ៊ិន សុភិន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សម្រាប់រឿងលោកប៉ែន ចំរុ៉ង មានបំណងចង់មកជួបមុខកូនស្រី (ចៅស្រីរបស់គាត់) យ៉ាងណានោះទេ គឺជាសិទ្ធិរបស់ប៉ែន ចំរុ៉ង គាត់គ្មានសិទ្ធិហាមឃាត់អ្វីនោះទេ ហើយគាត់ក៏មិនដឹងថា ប៉ែន ចំរុ៉ង នឹងមកមើលកូនស្រី ឬយ៉ាងណានោះដែរ។

នេះអាចជាការបើកផ្លូវ ឬភ្លើងខៀវមួយរបស់លោក ប៉ែន ចំរុ៉ង ដែលលោក លោកអ៊ិន សុភិន បានថ្លែងបែបនេះ ចុះលោក ប៉ែន ចំរុ៉ង នឹងទៅសួរសុខទុក្ខកូនស្រីឬទេ? ចុះចំនែកសាមីខ្លួនអ្នកនាង ភិន សុដាលីស ព្រមឲ្យ ប៉ែន ចំរុ៉ង ចូលទៅមើលទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload