បុរសវ័យ ៥៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់សម្លាប់

កំពង់ស្ពឺ៖ បុរសវ័យ ៥០ឆ្នាំ ម្នាក់ ត្រូវជនមិនស្គាល់មុខ ម្នាក់កាប់ ចំចង្កាខាងឆ្វេង និងចំលលាដ៍ក្បាល បណ្ដាលឲ្យស្លាប់ កាលពីម៉ោង ៥៖៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំនុចព្រៃក្រាំងខាងជើង ជាប់ប្រឡាយខាងជើង ភូមិព្រៃច្រាប ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អូត មុត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃច្រាប ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ រីឯជនសង្ស័យ​មិនស្គាល់អត្តសញ្ញាណ ក្រោមធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោល ។

មន្ត្រីនគរបាលដដែលបានបន្តថា ក្រោយធ្វើកោសល្យវិច្ច័យសពរួចរាល់ នគរបាលបានសន្និដ្ឋានថា សពជនរងគ្រោះពិតជា ត្រូវជនមិនស្គាលមុខ លបធ្វើឃាតពិតប្រាកដមែន តែមិនទាន់ដឹងពីមូលហេតុនៃ ការធ្វើឃាតនេះ ច្បាស់លាស់នៅឡើយទេ ។ កម្លាំងនគរបាលកំពុងធ្វើការ ស្រាវជ្រាលវែកមុខ ជនសង្ស័យ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ករណីកាប់ប្រហារនេះក៏ទើបតែកើតឡើងផងដែរ នៅ​ក្នុង​ហាង​របស់​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​៤​នាក់​ ព្រោះតែ​ប្រចណ្ឌ និង​​ខឹង​ថា ​ភ្ញៀវ​ទាំងនោះ​បាន​ញ៉ែ​ប្រពន្ធ​របស់​ខ្លួន ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤៧​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ហាង​លក់​ គ្រឿងក្លែម​មួយ​កន្លែង​នៅ​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ខាងលើ​ឈ្មោះ ឌី ភ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ចំណែក​ជន​បង្ក​ឈ្មោះ ឆឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រ​ធាតុ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវជា​កូនប្រសារ​របស់​ម្ចាស់​ហាង ។

រីឯ​ជន​រង​គ្រោះ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ហ៊ី គ​ន្ធា ហៅ​ម៉ា​ប់ អាយុ​២៩​ឆ្នាំ ត្រូវ​១កាំបិតពីក្រោយ​របួស​ធ្ងន់ ២-​ឈ្មោះ ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​៣​កាំបិត​របួសធ្ងន់ ៣-​ឈ្មោះ ម៉េ​ង តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​របួស​ដៃ និង ៤-​ឈ្មោះ ផេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​២​កាំបិត​ចំ​ក្បាល​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យា បាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ចំណែក​៣​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣​តុលា​នេះ ជន​បង្ក​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថារ​ត់ទៅ​ដល់​ទីណា​ដែរ ។

តាម​បុរស​ឈ្មោះ ហោ ម៉ៅ អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ពោធិ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា កូនប្រុស​របស់​គាត់​ឈ្មោះ ហ៊ី គ​ន្ធា ហៅ​ម៉ា​ប់ នៅ​ក​ម្លោះ ជា​កូន​ទី​៣​ក្នុង​ចំណោម​កូន​៤​នាក់ បាន​នាំ​គ្នា​ជិះ​រថយន្ត​ចេញពីផ្ទះ​ដើម្បី​ទៅ​លេង​រមណីយដ្ឋាន​ទឹកឆា ពេល​ទៅ​ដល់​ក៏​នាំ​គ្នា​ចូល​ផឹកស៊ី​នៅ​ហាង​ខាងលើ ។

គាត់​ថា ផឹក​អស់​ស្រា​បៀ​១​កេស​មាន​គ្នា​៤​នាក់​គឺ ១-​កូនប្រុស​គាត់ ២-​ឈ្មោះ ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ កម្មករ ៣-​ឈ្មោះ ម៉េ​ង តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កូនប្រសារ និង ៤-​ឈ្មោះ ផេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ប៉ុន្តែ​គាត់​មិនដឹង​ថា តើ​ពួក​គេ​ទាស់​គ្នា​ដោយសារ​មូលហេតុ​អ្វី​ទេ ព្រោះថា នៅ​ពេល​ដែល​កូនប្រុស​គាត់​ឈ្មោះ ម៉ា​ប់ កំពុង​តែ​អង្គុយ​ផឹកស៊ី​នោះ ស្រាប់តែ​ជន​បង្ក​បាន​មក​ លប​កាប់​ប្រហារ​ពីក្រោយ ត្រូវ​១​កាំបិត​ប៉ុង​តោ​ពេញទំហឹង​តែ​ម្តង ឃើញ​បែប​នេះ​កូនប្រសារ​ ដែល​រួម​ដំណើរ​ទៅ​ជាមួយ ព្រមទាំង​កម្មករ​នាំ​គ្នា​ចូល​ទៅ​ជួយ ​ក៏​ត្រូវ​ជន​បង្ក​កាប់​ប្រហារ​ ត្រូវ​របួស​ទាំង​៣​នាក់​ទៀត ដោយ​មាន​ឈាម​ហូរ​ ជោគ​ខ្លួនប្រាណ​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ខាងលើ​នេះ​ដោយសារ​តែ​ជន​បង្ក​ប្រចណ្ឌប្រពន្ធ និង​ខឹង​ក្រុម​ភ្ញៀវ​ទាំងនោះ​ញ៉ែ​ប្រពន្ធ​របស់​ខ្លួន ទើប​យក​កាំបិតប៉័ង តោ​មក​កាប់​ប្រហារ​បណ្ដាល​ឲ្យ​ របួស​ដល់​ទៅ​៤​នាក់​យ៉ាង​ដូច្នេះ ។ ជាមួយ​គ្នា​នេះ​ដែរ លោកស្នងការ​នគរបាល​ខេត្ត​ កំពុង​តែ​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​រាប់​សិប​នាក់​បាន​នាំ​គ្នា​តាម​រក​ជន​បង្ក​ ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​នេះ តែ​រក​មិនឃើញ​នោះ​ទេ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសវ័យ ៥៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់សម្លាប់

បុរសវ័យ ៥៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់សម្លាប់