Park Bom និង​ Sandara Park ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ហ្វីលីពីន

ស្រប​ពេល​កំពុង​មាន​ព័ត៌មាន​ល្បី​រន្ទឺ​ពី​ការ​ចាក​ចេញ​របស់​ Minzy ដែល​ជា​សមាជិក​នារី​​មាន​ទេពកោសល្យ​ខ្ពស់​របស់​ក្រុម​ចម្រៀង​នារី 2ne1 ក៏​មាន​ព័ត៌មាន​នៃ​ការ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​របស់​សមាជិក​នារី​២​នាក់​របស់​ក្រុម​នេះ​ផង​ដែរ គឺ Park Bom និង Sandara Park។​

តាម​ពិត​ទៅ Sandara Park បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​កាល​ពី​ពេល​ថ្មី​នេះ ដើម្បី​ចូល​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​មួយ ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​ប្រូមូសិន​ផ្សេងៗ​ទៀត។ លុះ​ក្រោយ​មក​ក៏​លេច​ចេញ​នូវ​វត្តមាន​​របស់​ Park Bom ដែល​អ្នក​ទាំង​ពីរ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​សួន​កម្សាន្ត Enchanted Kingdom។

អ្នក​គាំ​ទ្រ​នៅ​ទី​នោះ​ពិត​ជា​រំភើប​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ឃើញ​ពួកគេ​ទាំង​ពីរ​នាក់។
ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​មួយ​ចំនួន​របស់​ពួកគេ៖

Bom joins Dara in Manila – Read:

— Manila Bulletin News (@manila_bulletin)

ជាមួយ​គ្នា​នេះ​ផង​ដែរ​ Sandara ក៏​បាន​ចែក​រំលែក​រូប​ថត​របស់​នាង​​ខណៈ​ដែល​ស្នាក់​នៅ​ទីនោះ​ក្នុង​គណនី​ Instagram របស់​នាង​ផង​ដែរ​ តែ​ក្នុង​ចំណោម​រូប​ភាព​ទាំង​នោះ​ពុំ​មាន​មួយ​សន្លឹក​ណា​បង្ហាញ​ពី​វត្តមាន​របស់​ Park Bom ឡើយ។ នាង​ក៏​បាន​បង្ហោះ​នូវ​វីដេអូ​របស់​នាង​​ពី​សកម្មភាព​នៅ​ទី​នោះ​ផង​ដែរ។

ដោយៈ Gemini Fleta
ប្រភពៈ

  • Park Bom និង​ Sandara Park ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ហ្វីលីពីន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: