រ​យន្ត​ឌុប​សណ្ដោងរ​ម៉ក​មួយគ្រឿង​ដឹក​បង្គោល​ភ្លើង​បើក​ឡើង​ចំណោទ​មិន​រួច​រអិល​បក​ក្រោយ​ក្រឡាប់​បះជើង

ខេត្តរតនគីរី៖ រយន្តឌុបសណ្ដោងរម៉កមួយគ្រឿងបើកឡើងចំណោទមិនរួច ដោយសារសាងលេខមិនចូលបានរអិលថយក្រោយវិញរហូតក្រឡាប់ផ្ងារជើងប្រះដេកកាត់ទទឹងផ្លួវជាតិលេង៧៦A នៅចំណុចអូរទេរ ត្រង់ទីឡូម៉ែត្រលេខ១៤ និង ១៥ ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ។

មន្ត្រីនគរបាលផ្នែកចរាចរណ៍បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនោះ ពាក់ផ្លាកលេខ ភ្នំពេញ3C-1492 ដឹកបង្គោលភ្លើងមកពីខេត្តកំពង់ស្ពឺ បានក្រឡាប់ផ្ងារជើង ខណៈដែលរថយន្តនេះឡើងចំណោទមិនរួច ដោយសារសាងលេខអត់ចូល។ ឧប្បត្តិហេតុនោះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។ប៉ុន្តែបានធ្វើឲ្យបាក់ខូចនៅចិញ្ចើមលូបង្ហូរទឹកចំនួន១០ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ ហ៊ែល រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាំងសាំង ឃុំព្នេ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

ka-08-10-2016-01
ka-08-10-2016-04