ប្រជា​នេសាទ​ស្នើសុំ​ឯកឧត្តម​ប្រធាន​រដ្ឋបាល​ជលផល​ត្រួតពិនិត្យ​ការងារ​លោក លី ឡា អនុប្រធាន​ជលផល​ខេត្តរឿង​លួច​បង្ខិត​បង្គោល​តំបន់​អភិរក្ស​ស្តី​ដក​គង​តាម​ទំនើងចិត្ត​ដើម្បី​គាប​យកលុយ​ពី​ប្រជា​នេសាទ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជា​នេសាទ​នៅក្នុង​ភូមិ​ដូន​វៀត ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ជាង​២០​នាក់​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០ ១៦ បាន​លើ​គ្នា​ជិះ​កាណូត​៧​គ្រឿង​នាំ​ក្រុមអ្នកកាសែត​និង​ទូរទស្សន៍ ចង្អុលបង្ហាញ​បង្គោល​ទង់​ក្រហម​ដែល​លោក លី ឡា អនុប្រធាន​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​លួច​បង្ខិត​ពង្រីក​តំបន់​អភិរក្ស​ស្តី​ដក​គង​តាម​ទំនើងចិត្ត មាន​ប្រវែង​ប្រមាណ​១.០ ០០​ម៉ែត្រ ពី​បង្គោល​ចាស់​ដែល​បានកំណត់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គេ​បាន​ទារលុយ​ពី​ប្រជា​នេសាទ​ធ្វើ​នេសាទ​នៅក្នុង​តំបន់​ដែល​គេ​បាន​លួច​ពង្រីក​ថា​ជា​តំបន់​អភិរក្ស​។

dsc06355

​ប្រជា​នេសាទ​នៅក្នុង​ភូមិ​ដូន​វៀត បាន​និយាយ​អោយដឹងថា​៖ តំបន់​អភិរក្ស​ស្តី​ដក​គង​ស្ថិតនៅក្នុង​អតីត​ឡូត៍​លេខ​១០ នៅក្នុង​ភូមិ​ជើង​គ្រួស ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ហើយ​នៅក្រៅ​តំបន់​អភិរក្ស​នេះ​ផ្នែក​ខាងត្បូង ជា​ដែន​នេសាទ​របស់​ប្រពល​រដ្ឋ កន្លងមក​មាន​ប្រជា​នេសាទ​នៅក្នុង​ភូមិ​ដូន​វៀត ភូមិ​កោះ​ក្អែក និង​ភូមិ​មួយចំនួនទៀត​រាប់រយ​គ្រួសារ នៅក្នុង​ស្រុក​កំពង់លែង បាន​ប្រក​បរបរ​នេសាទ​ចិញ្ចឹម​ជិវិត​តាំ​ពី​រដ្ឋ​កាត់​រំសាយ​ឡូត៍​នេសាទ​អោយ​រាស្ត្រ​មកម្ល៉េះ​។ ពួកគាត់​អោយដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ លោក លី ឡា អនុប្រធាន​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំ ង និង​កូនចៅ​២​នាក់​បាន​ជិះ​កាណូត​១​គ្រឿង​ចូលក្នុង​តំបន់​អភិរក្ស​ព្រែក​ស្តី​ដក​គង នៅពេលរ​សៀ ល​បានចេញ​ទៅវិញ​ក៏​ស្រាប់ តែ​ឃើញ​ទង់ជ័យ​ក្រហម​កំណត់ព្រុំដែន​តំបន់​អភិរក្ស​ព្រែក​ស្តី​ដក​គង ត្រូវគេ​ដកចេញ​បង្ខិត​ពី​ក​ន្លែ ង​ចាស់​ពង្រីក​ចេញមកក្រៅ​ប៉ែ ក​ខាងត្បូង​ប្រមាណ​១.០០០​ម៉ែត្រ​។ មានន័យថា ប្រជា​នេសាទ​ធ្លាប់​នេសាទ​នៅ​ជិត​ព្រុំ​ដែល​តំប ន់​អភិរក្ស​ស្តី​ដក​គង ក្លាយទៅជា​ជនល្មើស​ធ្វើ​នេសាទ​នៅក្នុង​តំបន់​អភិរក្ស ហើយ​ត្រូវ លោក លី ឡា ទារលុយ​ពី​ប្រជា​នេសាទ​តាម​ទំនើងចិត្ត​ពី​អ្នកនេសាទ​ដាក់ បើ​មិន​អោយគេ​នោះគេ​និង​ចុះមក​បង្ក្រាប​កាប់​របាំង​លប​ចោល ដោយ​ចោទថា​កន្លែង​ដែល​ពួកគាត់​នេសាទ​ជា​តំបន់​អភិរក្ស​។​

dsc06356

​នៅ​ក្នុ​លិខិត​ដែល​ប្រជា​នេសាទ​ឈរ​កាន់​អោយ​អ្នកកាសែត​ថត បាន​សំណូមពរ​ថា​៖ ១.​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​បង្គោល​ថ្ម​តំបន់​អភិរក្ស​ស្តី​ដក​គង​នៅ​កន្លែង​ដដែល , សូមកុំ​អោយ លោក លី ឡា​អនុប្រធាន​ជលផល​ដក​បង្ខិត​បង្គោល​អភិរក្ស​តាម​ទំនើងចិត្ត​។ ២. ស្នើសុំ​ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល ត្រួតពិនិត្យ​ការងារ លោក លី ឡា អនុប្រធាន​ជលផល​កំពង់ឆ្នាំង មូលហេតុ​អី​លោក​ចេះតែ​ដើរ​បង្ខិត​បង្គោល​អភិរ​ក្ស​ស្តី​ដក​គង​តាម​ទំនើងចិត្ត ។ ៣.​កា​ដក​បង្គោល​ពង្រីក​តំបន់​អភិរក្ស​ស្តី​ដក​គង​របស់លោក លី ឡា តាម​ទំនើង​ចិត្តបាន​ធ្វើអោយប៉ះពាល់​ជីវភាព​ប្រជា​នេសាទ​រាប់រយ​គ្រួសារ​គ្មាន​កន្លែង​នេសាទ​ចិញ្ចឹមជីវិត​។ ពួកគាត់​ស្នើសុំ​ដល់​លោក​អភិបាលស្រុក លោក​អភិបាលខេត្ត និង​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល​ជួយ​ដោះស្រាយ​រឿងនេះ​ជូន​ពួកគាត់​ផង​។​

dsc06363

​ដោយឡែក​កាលពី​ថ្ងៃទី​០៣ ខែតុលា ប្រជា​នេសាទ​ជាង​៥០​នាក់​បាន​លើ​គ្នា​មក​តវ៉ា​នៅ​ចំណុច​គេ​បង្ខិត​បង្គោលព្រុំ​តំប ន់​អភិរក្ស​ម្តង​រួចមកហើយ ដោយមាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សំណូមពរ​ដល់​ថ្នាក់លើ​អោយ​ដក​លោក លី ឡា ចេញពី​ការ ងារ​ទៀតផង​។ នៅក្នុង​ពេលនោះ​ដែល​ពួកគាត់​ក៏បាន​ធ្វើលិខិត​នាំគ្នា​ប្តិ​ត​មេដៃ​ជាង​៤០​នាក់ សុំអោយ​លោក​អភិបាលស្រុក​កំពង់លែង​ជួយ​ដោះស្រាយ​រឿងនេះ តែ​មកដល់​ថ្ងៃទី​០៨ ខែតុលា​នេះ ស្ងាត់​សូន្យឈឹង​គ្មាន​អ្នកណា​ជួយ​ដោះស្រាយ​ពួកគាត់​ឡើយ ទើប​នៅថ្ងៃនេះ​ពួកគាត់​សំណូមពរ​អោយ​អ្នកកាសែត​អ្នក​ទូរទស្សន៍​ជួយ​ផ្សព្វផ្សាយ​វិញ​ម្តង អោយបាន​ដឹងឮ​ដល់​ថ្នាក់លើ​។​

dsc06369

ទាក់ទង​និង​រឿងនេះ លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖ រឿង​ខាងលើនេះ​​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ត ស្រុក រួចហើយ​តែ​មិនដឹង​ច្បាស់​ថា​ប្រជាពលរដ្ឋ​និង លោក លី ឡា យ៉ាងណា​​នោះទេ តែ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​ដោះស្រាយ​ជូន​ប្រជា​ពល​ដែល​ពាក់​ព​ន្ធ័​ប្រកបមុខរបរ​នេសាទ​នៅ​កន្លែង​នោះ​។​

dsc06344
dsc06345
dsc06346
dsc06347

ចំណែក លោក លី ឡា បាន​បកស្រាយ​បញ្ជាក់​ក្នុង​រឿង​ខាងលើនេះ​ថា​៖ តំបន់​អភិរក្ស​និ​មួយៗ​កំណត់ដោយ​ថ្នាក់ជាតិ​មាន​ផែនទី​និង​និយាម​ការត្រឹមត្រូវ​ច្បាស់ គ្មាន​អ្នកណាម្នាក់​ហ៊ាន​កំណត់​តំបន់​អភិរក្ស​ដោយ​ខ្លួនឯង​នោះឡើយ​។ ដោយឡែក​តំបន់​អភិរក្ស​ស្តី​ដក​គង​ឡូ​ត័​លេខ​១០ ក្នុង​ឆ្នាំ​២០១៦​នេះ​ថ្នាក់ជាតិ​នឹង​ផ្តល់​ថវិកា​អោយ​បោះបង្គោល​ថ្ម​ជា​ព្រុំ​ចំនួន​៣​បង្គោល​បន្ថែ​​ម​លើ​បង្គោល​ថ្ម​ចាស់​ដែលមាន​ចំនួន​៣ ដូច្នេះ​ការបោះ​ទង់​ក្រហម​របស់លោក​នៅ​ចំណុច​ខាងលើនេះ​គឺ​គ្រាន់តែ​ជាការ​បោះ​តំ​​រុយ​បណ្តោះអាសន្ន​ជា​សំគាល់​តាម​បណ្តោយ​ព្រុំ​តំបន់​អភិរក្ស សំរាប់​ថ្នាក់ជាតិ​ចុះមក​ចុច​និយាម​ការច្បាស់​លាស់ ដើម្បី​បោះ​ប ង្គោ​ល​ថ្ម​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ កន្លងមក​លោក​ធ្លាប់បាន​ប្រាប់​អោយ​អ្នក​ដាក់​លប​នៅក្នុង​តំបន់​អភិរក្ស​ចំ​ណុ​វ​នោះ​រើ​លប​ចេញ​ផងដែរ ចំណែក​ការចោទប្រកាន់ថា​លោក​គាប​យកលុយ​ពី​ប្រជា​នេសាទ​នៅ​ចំណុច​នោះ គឺជា​រឿង​បរិហាកេរ្តិ៍​មិន​ពិត​ឡើយ បើ​គ្មាន​ភស្តុតាង​ទេ​លោក​នឹង​ប្តឹង​អ្នក​និយាយ​បរិហាកេរ្តិ៍​រូបនោះ​មិនខានឡើយ​៕ ( រិទ្ធិជ័យ ) ​