រាំច្រើនអាចបង្ការជម្ងឺផ្លូវចិត្ត?

រាំច្រើនអាចបង្ការជម្ងឺផ្លូវចិត្ត?

មនុស្សមួយចំនួនអាចជាមិនបានដឹងពីទង្វើរសព្វថ្ងៃរបស់គេទាំងអស់នោះឡើយ ថាទង្វើរណាខ្លះដែលមានផលប្រយោជន៍ និងមិនមានប្រយោជន៍។ បើតាមការពិសោធន៍របស់ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយក្នុងប្រទេសអូស្ត្រាលីបានអោយដឹងថា ការរាំ ដែលរួមបញ្ចូលទាំងការលោត ឬញាក់នោះ ពិតជាមានប្រយោជន៍ណាស់សម្រាប់សុខភាពរាងកាយ ជាពិសេសបញ្ហផ្លូវចិត្តតែម្ដង។
នៅក្នុងការស្រាវជ្រាវនោះដែរ មានអ្នកស្ម័គ្រចិត្តចូលរួម ដែលមានអាយុចន្លោះពី ១៨ ដល់ ៧០ឆ្នាំ ប្រមាណជា ៤០ជាងនាក់នោះបានប្រាប់ថា ពួកគេច្រើនតែមានអារម្មណ៍មិនសូវស្រស់ស្រាយក្នុងចិត្ត, ខ្វាយខ្វល់ និងតានតឹង។ ក្រុមអ្នកចិត្តសាស្ត្រ បានពិសោធន៍ក្នុងការព្យាបាលឱ្យពួកគេដោយវិធីលោតរាំ ។ អ្នកទាំងនេះ ត្រូវបានចែកជាពីរក្រុម, ដោយមួយក្រុមតម្រូវអោយមានការលោតរាំ១ថ្ងៃ ១ម៉ោងកន្លះ ក្នុងរយៈពេលពីរសប្តាហ៍ ហើយមួយក្រុមទៀត តម្រូវអោយធ្វើតាមធម្មតា។
លទ្ធផលគឺក្រុមទីមួយ ដោយលោកវេជ្ជបណ្ឌិតទាំងនោះបានមើលឃើញថា មានការថយចុះទាំងស្រុងនូវបញ្ហាស្ត្រេស និងគេងបានជាងមុន។ នេះជាភស្ដុតាងយ៉ាងច្បាស់ដែលសបញ្ជាក់ថា ការលោតរាំពិតជាមានសារៈសំខាន់ណាស់ក្នុងបញ្ជៀសនូវជម្ងឺផ្លូវចិត្ត៕

ប្រភព ៖ mylekha

  • រាំច្រើនអាចបង្ការជម្ងឺផ្លូវចិត្ត?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: