Cute ដល់ហើយ! ទើបតែកើតបាន ៨សប្តាហ៍សោះ ដុះសក់មើលតែកំលោះ (មានវីដេអូ)

អង់គ្លេស៖ ក្មេងតូចគួរឲ្យស្រឡាញ់ម្នាក់ កំពុងតែល្បីល្បាញ និងទទួលការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញអ៊ិនធើណេត ដោយសារតែគេមានដុះសក់ពេញក្បាលយ៉ាងវែង មើលទៅគួរឲ្យក្នាញ់ ខណៈអាយុត្រឹមតែ២ខែប៉ុណ្ណោះ។

ក្មេងប្រុសម្នាក់នេះ មានឈ្មោះ Junior Cox-Noon រស់នៅទីក្រុង Brighton ចក្រភពអង់គ្លេស គេទើបតែមានអាយុប្រមាណ ៨សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែមានដុះសក់វែងៗពេញក្បាលទាំងអស់ ហើយត្រូវបានគេហៅថា “ជាកូនខ្លាឃ្មុំតូច”។ 

អ្នកស្រី Chelsea Noon អាយុ ៣២ឆ្នាំជាម្ដាយ ប្រាប់ថា នៅពេលមាននរណាម្នាក់ដើរកាត់ ឬពេលដើរចេញទៅក្រៅម្តងៗ គ្រប់គ្នាតែងតែសម្លឹងកូនរបស់គាត់ ទាំងភ្ញាក់ផ្អើល និងមានការងើងឆ្ងល់ជាខ្លាំង។

ស្រ្តីកូន៣រូបនេះ បាននិយាយថា ពេលកូនប្រុសពៅរបស់នាងកើតមកភ្លាម គឺមានដុះសក់ក្រាស់បាត់ទៅហើយ ប៉ុន្តែគេគ្រប់គ្នាបាននិយាយថា សក់នោះវានឹងឈប់ដុះ ហើយជ្រុះអស់ទៅវិញជាមិនខាន។ តែទោះជាយ៉ាងណាពេលនេះ សក់របស់ Junior គ្មានជ្រុះអីមួយសសៃ ហើយដុះរឹតតែក្រាស់ និងវែងជាមុនទៅទៀត។

Chelsea បន្តថា នាងតែងតែផ្លុំសម្ងួតសក់ដូចតោរបស់កូន បន្ទាប់ពីងូតទឹករួចម្ដងៗ ហើយកាលពីមុននាងចំណាយពេលដើរទិញអីវ៉ាន់់ នៅក្នុងផ្សារតែ៤០នាទីទេ ប៉ុន្តែពេលនេះនាងត្រូវចំណាយពេលដល់ទៅ ២ម៉ោងឯណោះ ដោយសារគ្រប់គ្នាតែងតែសម្លឹងមើលកូនរបស់ និងចូលមកសួរនាំជានិច្ច។

អ្នកស្រី Chelsea ដែលជាអតីតជាងកាត់សក់ មានកូនប្រុស ២នាក់ផ្សេងទៀត អាយុ៦ឆ្នាំ និង៤ឆ្នាំ តែមិនមានសក់ក្រាស់ មិនមានគម្រោងរកវិធីកម្ចាត់ ឬកាត់សក់កូនប្រុសពៅរបស់នាងឲ្យខ្លីនោះឡើយ ព្រោះនាងចង់ឃើញថា តើសក់នោះដុះវែងប៉ុណ្ណា ហើយបងប្រុសទាំងពីអ្នក ក៏ស្រឡាញ់សក់ប្អូនរបស់គេដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត