អាកាសធាតុលើផ្ទៃសមុទ្រថ្ងៃនេះ! ផ្ទៃមេឃខ្មៅងងឹត ភ្លៀងធ្លាក់ដោយកន្លែង, សូមភ្ញៀវទេសចរទៅលេងតាមបណ្តាកោះ និងឆ្នេរសូមពាក់ពោងសុវត្ថិភាព (Video Inside)

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅថ្ងៃទី០៨ខែតុលាឆ្នាំ២០១៦​ នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃខ្មៅ ងងឹត មានសភាពអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង កំលាំងខ្យល់បក់​​កន្ត្រាក់ម្តងៗបង្គួរនិង ទឹក រលកយោលបង្គួរ នៅចន្លោះឃ្លង។

លោកស្នងការបានបញ្ជាក់ថា «ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្សល់បក់បង្គួរនិងទឹករលកយោលបែកផ្កាត្រែង។ អាកាសធាតុបែបនេះ ស្ថិតក្នុង ការ តាមដានរបស់សមត្ថកិច្ច ប្រចាំនៅតាមតំបន់ឆ្នេរនិងកោះ អាស្រ័យដូចបានជំរាបជូនព័ត៌មានខាងលើ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មេត្តាមកកំសាន្តលេង នៅតាមបណ្ដាលឆ្នេរ និងកោះមានសម្រស់ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុយើងឲ្យបានកាន់តែច្រើន ពីព្រោះនៅទីនេះ មានសមត្ថកិច្ចយើងខ្ញុំរងចាំផ្ដល់ព័ត៌មាន និងទំនាក់ទំនងបំរើសេវាជូន នៅក្បែរ»។

លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា សូមគោរព ស្នើសុំ ចូលរួម បំពាក់ពោងពេលធ្វើដំណើរកំសាន្តតាមបណ្ដាលកោះនានា និងការចុះកំសាន្តលេងទឹកក៏សូម ពាក់ពោងការពារ ដើម្បីសុវត្ថិភាព អស់លោកអ្នកឲ្យបានគ្រប់ៗគ្នាផងដែរ សូមអរគុណ គ្រប់យ៉ាងដែលបានសហការណ៏ជាមួយសមត្ថកិច្ចយើងខ្ញុំ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ងាកមកមើលពីស្ថានភាព​កម្ពស់ទឹក​ជំនន់ ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន​ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល​ និងស្ថានីយទន្លេសាប​-ព្រែកក្តាម៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹកទាំងស្រុង៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត